នារី៣នាក់ ចាប់រំលោភបុរសម្នាក់ប្លន់យកមេជីវិត
- 2015-05-08 20:49:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារី៣នាក់ ចាប់រំលោភបុរសម្នាក់ប្លន់យកមេជីវិត
ចន្លោះមិនឃើញ
មន្ត្រីប៉ូលិសរបស់ប្រទេសអាហ្វ្រិកខាងត្បូងកំពុងបើកការស៊ើបអង្កេតបន្ទាន់មួយ បន្ទាប់ពីបុរសម្នាក់ត្រូវនារីអនាមិក ៣នាក់ចាប់ខ្លួន និងរំលោភនៅក្នុងឡាន ប្រមូលយកមេជីវិតរួចរាល់ ទើបទម្លាក់ចោលវិញ។
បន្ទាប់មក នារីទាំងបីនាក់បានបើករថយន្តនាំខ្លួនបុរសរងគ្រោះខាងលើចេញទៅចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ពីកន្លែងចាប់ខ្លួននៅទីប្រជុំជន Kwazakhele។ ដល់កន្លែងមានសុវត្ថិភាព ទើបពួកគេចាប់ផ្ដើមស្ទាបអង្អែលបុរសរងគ្រោះ ប៉ុន្តែបុរសនោះមិនមានចំណង់អ្វីកើតឡើងឡើយ ទើបនារីទាំងនោះបង្ខំឲ្យគេផឹកសារធាតុរាវម្យ៉ាងមិនស្គាល់ឈ្មោះ ដើម្បីបង្ខំឲ្យមានអារម្មណ៍។ ក្រោយពេលបំពេញបេសកកម្មចប់ នារីទាំងបីនាក់នោះបានច្រានបុរសរងគ្រោះចេញពីរថយន្តនិងគេចខ្លួនបាត់។
មន្ត្រីប៉ូលិសឈ្មោះ Mncedi Mbombo បាននិយាយថា ជនរងគ្រោះកំពុងស្ថិតនៅក្នុងភាពភ័យខ្លាចនៅឡើយ។ លោក បានបន្តទៀតថា "ករណីនេះពិតជាធ្វើឲ្យយើងច្របូកច្របល់ណាស់ ព្រោះមិនធ្លាប់ឮរឿងបែបនេះទេពីមុនមក"៕
ទីប្រជុំជន Kwazakhele ជាកន្លែងកើតហេតុ
ចុចអាន៖ ចិនស្នើប្រជាជនឲ្យឈប់ជួលនារីសិចស៊ីរាំកំដរបុណ្យសព
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail