Arsenal ចាញ់ Swansea ក្នុងដីខ្លួនឯង ១-០ មិនអាចដណ្ដើមលេខ២
- 2015-05-12 15:39:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ចាញ់ Swansea ក្នុងដីខ្លួនឯង ១-០ មិនអាចដណ្ដើមលេខ២
ចន្លោះមិនឃើញ
ក្រុមកាំភ្លើងធំ Arsenal បានបាត់ឱកាសរកពិន្ទុតាមស្មើក្រុម Manchester City ដើម្បីប្រជែងយកលេខ២កាលពីយប់មិញ បន្ទាប់ពីភ្លាត់ចាញ់ Swansea ១-០ នៅចុងម៉ោង ក្នុងការប្រកួត Premier League នាកីឡដ្ឋាន Emirates។
១គ្រាប់របស់ក្រុមភ្ញៀវ Swansea គឺរកបានដោយការតែតរបស់ខ្សែប្រយុទ្ធ Bafetimbi Gomis នៅនាទី៨៥ ខណៈដែល goal-line technology ចាប់បង្ហាញយ៉ាងច្បាស់ថាបាល់បានចូលទីទៅហើយ បន្ទាប់ពីអ្នកចាំទី David Ospina សង្គ្រោះបាល់ចេញនៅក្នុងទី។
លទ្ធផលនេះ បានធ្វើឲ្យក្រុម Swansea ឈ្នះលើ Arsenal ទាំង២ជើងក្នុងមួយរដូវកាលជាលើកដំបូង បើគិតតាំងពីឆ្នាំ១៩៨១-១៩៨២មក ខណៈដែលកាលពីជើងទី១ Gomis ក៏ជាអ្នករកគ្រាប់ឲ្យក្រុមរបស់លោក Garry Monk យកឈ្នះលើកាំភ្លើងធំ ២-១ ដែរ កាលពីវិច្ឆិកា។
ដូច្នេះក្រុមរបស់លោក Arsene Wenger នៅក្រោម Man City ចំនួន៣ពិន្ទុ ឈរនៅតំណែងលេខ៣ដដែល ដោយនៅសល់១ប្រកួតក្នុងដៃទៀត ប៉ុន្តែចាញ់គ្រាប់ស៊ុតមេឃខៀវ ដល់ទៅ៩គ្រាប់៕
តារាងចំណាត់ថ្នាក់ក្រុមកំពូលទាំង៧៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc