ហេតុផល៥ អ្នករៀបការថ្មីថ្មោង គួរទុកដាក់លុយកាក់រួមគ្នា
- 2015-05-12 20:00:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៥ អ្នករៀបការថ្មីថ្មោង គួរទុកដាក់លុយកាក់រួមគ្នា
ចន្លោះមិនឃើញ
អ្នកទើបនឹងរៀបការថ្មីៗ តែងខ្វល់ខ្វាយអំពីបញ្ហាហិរញ្ញវត្ថុដែលជាគម្រោងសម្រាប់ផែនការគ្រួសារទៅថ្ងៃមុខ។ ការសន្សំលុយរួមគ្នា គឺជាចំណែកមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់គ្រួសារថ្មី ដូច្នេះតើមានផលល្អយ៉ាងណា នៅពេលគូស្វាមីភរិយាថ្មីចេះទុកដាក់លុយកាក់រួមគ្នានោះ? ខាងក្រោមនេះគីជាហេតុផល៥យ៉ាង ដែលអ្នកគួរសន្សំប្រាក់រួមគ្នា។
១. ស្មើភាពគ្នា
នៅពេលគូស្រករថ្មីចេះទុកដាក់លុយកាក់រួមគ្នា គឺពួកគេចេះឲ្យតម្លៃគ្នា និងបង្កើនទ្រព្យបានច្រើន ល្អប្រសើរជាជាងការគ្រប់គ្រងតែម្នាក់ឯង។
២. បង្កើនថវិកាសម្រាប់ផែនការ
ការសន្សំរួមគ្នាសម្រាប់គូស្វាមីភរិយាថ្មី ជួយបង្កើនប្រាក់ដែលបម្រុងទុកសម្រាប់គម្រោងអនាគតរបស់គ្រួសារ និងសម្រេចគោលដៅដែលពួកគេចង់បាន។
៣. បង្កើនទំនុកចិត្តគ្នា
ទុកដាក់ថវិការួមគ្នាគឺជួយឲ្យមានភាពទុកចិត្តគ្នាទៅវិញទៅមក ហើយម៉្យាងគឺទុកសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ផ្សេងៗបានផងដែរ។
៤. បង្ហាញពីភាពស្មោះត្រង់
ជាស្វាមីភរិយា វាជាការល្អមួយដែលការសន្សំលុយរួមគ្នាជួយទម្លាយអាថ៌កំបាំងផ្សេងៗ ហើយជាពិសេសនោះគឺវាបានបង្ហាញពីភាពស្មោះត្រង់ផងដែរ។
៥. ពង្រឹងចំណងអាពាហ៍ពិពាហ៍
ក្រោយរៀបការរួចទ្រព្យសម្បត្តិ និងបំណុលក៏ដូចជាការសន្សំលុយកាក់រួមគ្នាគឺក្លាយជាបញ្ហាតែមួយ សម្រាប់គូស្រករថ្មីដែលនេះជាចំណងមួយនៃអាពាហ៍ពិពាហ៍៕
ចុចអាន៖ អាថ៌កំបាំង៦ចំណុចធ្វើឲ្យជីវិតក្រោយរៀបការមានសុភមង្គល
ប្រែសម្រួល៖ មាន រតនា ប្រភព៖ christianpf