អាថ៌កំបាំង៦ចំណុចធ្វើឲ្យជីវិតក្រោយរៀបការមានសុភមង្គល
- 2015-04-21 20:42:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង៦ចំណុចធ្វើឲ្យជីវិតក្រោយរៀបការមានសុភមង្គល
ចន្លោះមិនឃើញ
ជីវិតនៅក្រោយពេលរៀបការរួច និងជីវិតនៅលីវមានភាពខុសគ្នាទាំងស្រុង។ ពេលខ្លះអ្នកអាចជួបរឿងល្អដែលធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល ប៉ុន្តែពេលខ្លះទៀតក៏អាចបំផ្លាញជីវិតអ្នកនោះដែរ។ តើគួរធ្វើអ្វីខ្លះដើម្បីធ្វើឲ្យជីវិតគូរបស់អ្នក មានសុភមង្គល និងភាពកក់ក្ដៅ? សូមសាកល្បងចំណុចទាំង៦ខាងក្រោមនេះ៖
១. ចំណាយពេលនិយាយគ្នា
ពេលខ្លះរវល់ការងារពេក ធ្វើឲ្យប្ដីប្រពន្ធត្រូវឃ្លាតឆ្ងាយពីគ្នា ឬមិនសូវស្និទ្ធស្នាលនឹងគ្នាខ្លាំង រហូតដល់មិនសូវបាននិយាយគ្នា។ ដូចនេះគួរមានពេលខ្លះដើម្បីនិយាយគ្នា ដើម្បីដឹងសុខទុក្ខ ឬបញ្ហារៀងខ្លួន។ អ្នកអាចឆ្លៀតពេលតិចតួចណាមួយក៏បាន ដូចជាលាងចានជាមួយគ្នាក្រោយបាយល្ងាចជាដើម។
២. ដោះស្រាយបញ្ហារួមគ្នា
នៅពេលជួបបញ្ហា ដៃគូជីវិតអ្នកគឺជាមនុស្សទីមួយដែលគួរដឹង បើទោះបីបញ្ហានោះពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនឹងគាត់ ឬនាងក៏ដោយ។ ការពិគ្រោះយោបល់ជាមួយគ្នាអាចប្រសើរជាងទៅរកជំនួយពីមិត្តភ័ក្ដិ។
៣. ធ្វើឲ្យដៃគូមានភាពភ្ញាក់ផ្អើល ឬធ្វើរឿងប្លែកៗ
ការធ្វើអ្វីមួយជាមួយគ្នាឲ្យកាន់តែច្រើន នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងកាន់តែរឹងមាំ។ អ្នកអាចចេញទៅញ៉ាំអាហារនៅខាងក្រៅ ឬទៅដើរកម្សាន្តលក្ខណៈផ្សងព្រេង ដែលមានភាពសប្បាយ និងកំប្លែងជាដើម។
៤. បន្តគោលដៅរបស់ខ្លួន
មនុស្សប្រុសស្រីភាគច្រើនបានបោះបង់គោលបំណងខ្លួន ក្រោយពេលរៀបការ ជាការល្អនៅពេលដែលគូស្វាមីភរិយាអាចលើកទឹកចិត្តគ្នាទៅវិញទៅមក និងចេះជួយគ្នាសម្រាប់ការសម្រេចគោលដៅដោយមានប្រសិទ្ធភាព។
៥. រក្សាការស្រលាញ់
អ្នកអាចបង្ហាញទៅដល់ដៃគូនូវការស្រលាញ់គ្រប់ពេល បង្ហាញឲ្យដឹងថាអ្នកនៅតែស្រលាញ់គ្នាទៅវិញទៅមក គឺដូចនៅពេលដែលជួបគ្នាដំបូង មិនខ្វល់ថារយៈពេលយូរឆ្នាំប៉ុណ្ណោះដែលអ្នករៀបការ ឬ ទោះមានកូនក៏ដោយ គឺនៅតែមានក្ដីស្រឡាញ់មិនខុសពីគូសង្សារថ្មោងថ្មីនោះទេ។
៦. ថែទាំសុខភាព
វាជារឿងសំខាន់ដែលអ្នកនិងដៃគូរីករាយជាមួយគ្នា ដោយពុំមានការរំខានពីបញ្ហាជំងឺផ្សេងៗ ដូចនេះគប្បីធ្វើជីវិតឲ្យរីករាយជាមួយគ្នា និងថែរក្សាសុខភាពឲ្យបានល្អក្នុងជីវិតក្រោយរៀបការ។
អត្ថបទទាក់ទង៖
៧យ៉ាងបញ្ជាក់ថាមិត្តប្រុសស្រលាញ់អ្នកជាងគេទាំងអស់
វិធីងាយៗ រីករាយជាមួយដៃគូនៅក្នុងបន្ទប់ ដោយមិនបាច់រួមភេទ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ Familyshare