បុរស​រងគ្រោះ​ដែល​នារី​បី​នាក់​រំលោភ រៀប​រាប់​ហេតុការណ៍​លម្អិត

  • 2015-05-12 17:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ព័ត៌មាន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​មួយ​បាន​លេច​ឡើង​នៅ​អាហ្វ្រិក​ខាងត្បូង ខណៈ​បុរស​ម្នាក់​ត្រូវ​នារី​បី​នាក់​រំលោភ​ប្លន់​យក​មេ​ជីវិត ធ្វើ​ឲ្យ​អ្នក​អាន​ជា​ច្រើន​ហួស​ចិត្ត​គ្រប់​គ្នា។ ពេល​នេះ បុរស​រង​គ្រោះ​បាន​ចេញ​មក​រៀបរាប់​ហេតុការណ៍​លម្អិត​ប្រាប់​សារព័ត៌មាន Dailymail ទាំង​ខ្លួន​មាន​ភាព​ញ័រ​រន្ធត់ មិន​ទាន់​អស់​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ឡើយ។

 

បុរស​រង​គ្រោះ​ត្រូវ​នារី​ទាំង​បី​នាក់​ចាប់​បញ្ចូល​ទៅ​ក្នុង​ឡាន​ម៉ាក BMW

 

​បុរស​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​អាយុ ៣៣​ឆ្នាំ ជា​ជនជាតិ​ហ្ស៊ីមបាវ៉េ។ បន្ទាប់​​ពី​មាន​នារី​បី​នាក់​ចាប់​រំលោភ​នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង​កាល​ពី​មួយ​សប្ដាហ៍​មុន រូប​គេ​មិន​ហ៊ាន​ចាក​ចេញ​ទៅ​ណា​ឡើយ ហើយ​នៅ​សំងំ​តែ​ក្នុង​ផ្ទះ ព្រោះ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

 

មុន​ហេតុការណ៍​អាក្រក់​កើត​ឡើង បុរស​ដែល​លាក់​អត្តសញ្ញាណ កំពុង​ដើរ​តាម​ដង​ផ្លូវ​ក្នុង​ទីប្រជុំជន Kwazakhele ជាយ​ក្រុង Port Elizabeth នៅ​វេលា​ប្រហែល​មុន​ម៉ោង ៨​ព្រឹក។ ពេល​នោះ​ស្រាប់​តែ​មាន​នារី​បី​នាក់ ឈប់​ឡាន​ម៉ាក BMW ជិត​ខ្លួន និង​សួរ​រក​ផ្លូវ។ ខណៈ​បុរស​រង​គ្រោះ​ចាប់​ផ្ដើម​និយាយ នារី​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ទាញ​កាំភ្លើង​មក​ភ្ជង់ និង​បង្ខំ​ឲ្យ​រូបគេ​ឡើង​ឡាន។

 

បុរស​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន Dailymail ទាំង​អួល​ដើមក និង​ស្រក់​ទឹក​ភ្នែក​ជា​ញឹក​ញាប់​ថា ក្រោយ​ពេល​ឡើង​ឡាន​ហើយ នារី​ទាំង​បី​នាក់​នោះ​បាន​នាំ​លោក​ទៅ​កាន់​កន្លែង​ស្ងាត់ និង​ចាប់​ផ្ដើម​ប្រព្រឹត្ត​សកម្មភាព ដែល​ពួក​គេ​ចង់​ធ្វើ​មក​លើ​រូប​លោក។ ​​​

 

“ពួក​គេ​ប្រាប់​ខ្ញុំ​ថា មិន​ចង់​បាន​លុយ​ខ្ញុំ ឬ​ធ្វើ​បាប​ខ្ញុំ​ទេ... គ្រាន់​តែ​និយាយ​ថា (យើង​ចង់​បាន​ទឹក​កាម​របស់​លោក)។ ខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​ពួក​គេ​កំពុង​និយាយ​មក​កាន់​ខ្ញុំ​ទេ គឺ​អត់​យល់​សោះ​តែ​ម្ដង"។ បុរស​រង​គ្រោះ​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​អារម្មណ៍​នៅ​ភ័យ​ខ្លាច។

 

លោក​បាន​បន្ត​ទៀត​ថា "បន្ទាប់​មក​ទើប​ខ្ញុំ​ដឹង​ពី​បំណង​អាក្រក់​របស់​​គេ ហើយ​ខ្ញុំ​​មាន​អារម្មណ៍​ថា​ខ្លាច​យ៉ាង​ខ្លាំង... មិន​អាច​ធ្វើអ្វី​តាម​ដែល​គេ​ចង់​​បាន​ទេ។ ស្រី​ម្នាក់​ក្មេង​ជាង​គេ​នោះ ចាប់​ផ្ដើម​ខឹង ស្រែក និង​សម្លុត​ខ្ញុំ... តែ​ម្នាក់​ទៀត​ឃាត់ ប្រាប់​ថា​ឈប់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ... មិន​អ៊ីចឹង​ប្រដាប់​ប្រដា​របស់​ខ្ញុំ ពិត​ជា​មិន​ឡើង​រឹង​ទេ បើ​នៅ​តែ​ខ្លាច​នោះ"។

 

ជន​រង​គ្រោះ​បាន​និយាយ​ទាំង​អួល​ដើម​ក​ទៀត​ថា “ពេល​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត​តាម​ការ​បញ្ជា ពួក​គេ​បាន​យក​ម្សៅ​ខ្លះ​ចេញ​ពី​កាបូប និង​ចាក់​ចូល​ទៅ​ក្នុង​ដប​ទឹក... ខ្ញុំ​ផឹក​ទៅ​ដូច​ជា​គ្មាន​រសជាតិ​អី​ទេ... ពួក​គេ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​នោះ ៥​ដង ហើយ​សរុប​ទៅ​ខ្ញុំ​នៅ​ជាមួយ​ពួក​គេ​ប្រហែល ៤០​នាទី។

 

លោក​បាន​ពន្យល់​ទៀត​ថា "ក្រោយ​ពេល​ប្រតិបត្តិការ​សម្រេច ពួក​គេ​បាន​ប្រមូល​ទឹក​កាម​ពី​ខ្ញុំ ហើយ​ច្រក​ចូល​ក្នុង​ថង់ និង​ដាក់​ចូល​ធុង​ទឹក​កក។ បន្ទាប់​មក ស្រែក​ដាក់​ខ្ញុំ​ឲ្យ​ចេញ​ពី​ឡាន និង​បើក​ទៅ​យ៉ាង​លឿន​បាត់​ស្រមោល... ពេល​នោះ​ខ្ញុំ​ឈឺចាប់ និង​ភ័យ​ខ្លាំង មក​ដល់​ឥឡូវ​ក៏​នៅ​តែ​អ៊ីចឹង"។ ​

 

រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ប៉ូលិស​នៅ​មិន​ទាន់​រក​ឃើញ​ពី​មូលហេតុ ដែល​នារី​ទាំង​បី​នាក់​នោះ​ប្លន់​យក​មេ​ជីវិត​នៅ​ឡើយ​ទេ។ ចំណែក​ឯ​បុរស​រង​គ្រោះ​វិញ បាន​បញ្ជាក់​ថា​រឿង​នេះ​ខ្លួន​បាន​ប្រាប់​តែ​ប៉ូលិស​ប៉ុណ្ណោះ មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ផ្សេង​ឡើយ។ បើ​ទោះ​បី​មាន​ការ​ភ័យ​ខ្លាច​មិន​ទាន់​បាត់ និង​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ក៏​ដោយ ក៏​បុរស​រង​គ្រោះ​និយាយ​ថា​ខ្លួន​ឯង​មាន​សំណាង ព្រោះ​អាច​នៅ​រស់រាន​មាន​ជីវិត។

 

បុរស​រង​គ្រោះ ជា​មនុស្ស​ស្ងៀមស្ងាត់ ពាក្យ​សម្ដី​​ប្រកប​ដោយ​ការ​ចេះ​ដឹង ឯ​​សំលៀកបំពាក់​វិញ​សុភាព​រម្យទម និង​មិន​ទាន់​ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ឡើយ​ទេ។ រូប​គេ​មាន​មុខ​របរ​ជា​អ្នក​លក់​អំបោស និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ជា​ច្រើន​ទៀត​នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង ដើម្បី​រក​ប្រាក់​កម្រៃ ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្ដាយ និង​បង​ប្អូន នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ៕

 

ចុចអាន៖ នារី៣នាក់ ចាប់​រំលោភ​បុរស​ម្នាក់​ប្លន់​យក​មេ​ជីវិត

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Dailymail

អត្ថបទពេញនិយម