Jennifer Lawrence ​​​​ទទួល​​​​តម្លៃ​​ខ្លួន​​​ខ្ពស់​​​​​ក្រោយ​​​តវ៉ា​​ជាមួយ​​ក្រុម​​ផលិតករ

  • 2015-05-12 21:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ស្រី​ក្នុង​ស៊េរី​រឿង "Hunger Games" នាង Jennifer Lawrence ​ក្លាយ​ជា​តារា​​ស្រី​មួយ​រូប ហ៊ាន​​និយាយ​តវ៉ា​​ លើ​​តម្លៃ​ខ្លួន​​តារា​ស្រី​ក្នុង​ខ្សែភាព​យន្ត ដែល​​ភាគច្រើន​​​ពួកគេ​ទទួល​ប្រាក់​កម្រៃ​តិច​ជាង​បុរស។

 

 

ពេល​ខ្លះ​​ភាព​លំអៀង​លើ​យេនឌ័រ តែង​កើត​មាន​ក្នុង​ពិភព​ហូលីវូដ ដោយ​តួ​ប្រុសៗ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់ បើ​ធៀប​នឹង​តារា​សម្ដែង​ស្រី ។ បើ​ទោះបី​ក្នុង​រឿងមួយ តួ​ស្រី​ចេញ​មុខ​ច្រើន​ក្ដី តែ​តួ​ខ្លះ​​​មិន​ពេញ​ចិត្ត ចំពោះ​តម្លៃប្រាក់​​ដែល​គេ​ផ្ដល់​ឱ្យ​នោះ​ទេ ហើយ​ពួកគេ​មួយ​ចំនួន ក៏​បាន​និយាយ​លើក​ឡើង​ពី​បញ្ហា​នេះ។

 

ក្នុង​ចំណោម​ស្ត្រី​ដែល​បញ្ចេញ​មតិ ប្រឆាំង​នឹង​ការ​រើសអើង​ភេទ​ទាំងនោះ ក៏​មាន​តារា​សម្ដែង​ល្បីឈ្មោះ​ ​Lawrence មួយ​រូប​​ដែរ។ ទីបំផុត​តារា​ស្រី​រូប​នេះ ក៏​ទទួល​​ជោគជ័យ ហើយ​បើ​តាម​ការ​របាយការណ៍មួយ ចុះផ្សាយ​លើ​គេហទំព័រ Metro នាង Lawrence នឹង​ត្រូវ​បាន​គេ​ផ្ដល់​តម្លៃ​ខ្លួន ​២០​លាន​ដុល្លារ​អាមេរិក ក្នុង​​ខ្សែភាពយន្ត​ថ្មី មាន​ចំណង​ជើង​ថា "Passengers"។ ទឹកប្រាក់​នេះ គឺ​ច្រើន​ជាង​ពីរ​ដង បើ​ធៀប​នឹង​តម្លៃ​ខ្លួន​​របស់​​តារា​សម្ដែងប្រុស​​​​ជាមួយ​គ្នា​​ក្នុង​រឿង​នេះ​​ ឈ្មោះ Chris Patt។

 

តារា​​កើត​ក្នុង​ទីក្រុង Louisville សហរដ្ឋ​អាមេរិកខាងលើ បាន​ក្លាយ​ជា​បុគ្គល​ជា​ទី​ចាប់​អារម្មណ៍ របស់​អ្នកសារព័ត៌មាន​បំផុត ក្រោយ​​នាងហ៊ាន​​បញ្ចេញ​មតិ​ ប្រឆាំង​ជា​សាធារណៈ។ បញ្ហា​នេះ​ដែរត្រូវ​បាន​​គេ​ ដឹង​ឮ​ និង​លើក​មក​និយាយ បន្ទាប់ពី​​ Mail សន្ទនា​រវាង Lawrence និង​ក្រុម​ផលិតករភាពយន្ត​​បែកធ្លាយ។  គួរ​បញ្ជាក់​ថា ពេល​សម្ដែង​ខ្សែភាព​យន្ត "American Hustle” ​តារា​សញ្ជាតិ​អាមេរិកវ័យ​២៤​ឆ្នាំ​ មាន​តម្លៃខ្លួនទាប តែ​ប្រភព​មិន​​បញ្ជាក់​ថា ប៉ុន្មាន​នោះ​ទេ ចំណែក​រឿង "Hunger Games" នាង​ទទួល​បាន​១លាន​ដុល្លារ​អាមេរិក៕

 

 

 

Jennifer Lawrence អាវ​ជ្រៅ​ពេក​ភ្លេច​ខ្លួន​លេច​ដើម​ទ្រូង​កណ្ដាល​វាល

“Hunger Games” ចេញ​ trailer វគ្គ​៣ តែ​១​ថ្ងៃ​មាន​អ្នក​ចូល​មើល៣​លាន​ដង

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Chinatopix