Jay Chou មាន​ជំងឺ​ឈឺ​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ

  • 2015-05-14 17:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​ជាច្រើន បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ ក្រោយ​ដឹង​ថា​និមិត្តរូប​របស់​ពួកគេ Jay Chou មាន​ជំងឺ​ឈឺ​ឆ្អឹង​ខ្នង​ធ្ងន់ធ្ងរ។

 

 

មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​តារា​ចម្រៀង​រូប​នេះ ដែលមាន​ឈ្មោះ​ថា​លោក Will Liu បាន​និយាយ​នៅ​ក្នុង​ពេល​ថត​កម្មវិធី​ទូរទស្សន៍​មួយ​ថា៖ "គាត់​ដេក​មិន​​ស្រួល ដូច​មនុស្ស​ធម្មតា​ទេ ម៉្លោះ​ហើយ​​គាត់​ត្រូវ​តែ​ដេក​អង្គុយ។ ពេល​ខ្លះ​ពេល​ខ្ញុំ​គោះទ្វារ​បន្ទប់ គាត់​ត្រូវ​ចំណាយ​ពេល ​យ៉ាងហោចណាស់​១០​នាទី ទើប​ដើរ​ដល់។ នេះ​មិន​មែន​មក​ពី​ផ្ទះ​គាត់​ធំពេក​​ទេ មក​ពី​គាត់​ដើរ​យឺត ព្រោះ​ពិបាក​ដើរ"។

 

Will បន្ថែមទៀត​ថា៖ “ពេល​ជំងឺ​រើ​ឡើង គាត់​មិន​អាច​សម្ដែង​បាន ដូច​គាត់​ធ្វើ​ដូច​សព្វដង​ទេ។ គាត់​ត្រូវ​ការ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដើម្បី​អាច​សម្ដែង​ឱ្យ​ចប់​ចុង​ចប់​ដើម​បាន"។

 

ដោយ​សារ​តែ Will ជា​អ្នក​ចេះ​ធ្វើ​សរសៃ លោក​បាន​ប្រើ​តិចនិក​មួយ​ចំនួន ជួយ​សម្រួល​ឱ្យ Jay ដែល​អាច​ឱ្យ​តារា​រូប​នេះ បាន​​​ធូរ​ស្រាល​​ខ្លះ​ៗ។ ​

 

ក្រោយ​ដឹង​ពី​អាការៈ​ជំងឺ​របស់ Jay ក្រុម​អ្នកគាំទ្របាន​បង្ហាញ​ការ​សោកស្ដាយ និង​អាណិតអាសូរ​ដល់ Jay។ ទោះ​ជាយ៉ាង​នេះ​ក្ដី ពួកគេ​ថា​វា​មិន​សម​សោះ ដែល Will ទម្លាយ​រឿង​​បុគ្គល​របស់ Jay ឱ្យ​គេ​ដឹង​ជា​សាធារណៈ​យ៉ាង​ដូច្នេះ៕

Jay Chou មុន​បាន​ច្រៀង ​គ្មាន​ផ្ទះ​នៅ ហូប​តែ​បាយ​សល់​ពី​គេ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars