បុរស​ម្នាក់​ប្រកាស​លក់​ខ្លួន​ជិត​មួយ​លាន​ដុល្លារ

  • 2015-05-19 15:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Shanghaiist របស់​ប្រទេស​ចិន បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា បុរស​ម្នាក់​ដែល​មាន​តែ​ខោ​អត់​អាវ បាន​ឈរ​នៅ​លើ​ដង​ផ្លូវ អម​ជាមួយ​បដា​ប្រកាស​លក់​ខ្លួន​ក្នុង​តម្លៃ ៥​លាន​យាន់ (ប្រហែល៨០៥០៨០០​ដុល្លារ) ដល់​មហាសេដ្ឋី​ណា​ដែល​ចាប់​អារម្មណ៍។

 

 

បុរស​រូបរាង​ធាត់​ដុះ​ក្បាល​ពោះ ហាក់​ដូច​ជា​គិត​ថា​ខ្លួន​ឯង​មាន​មន្ត​ស្នេហ៍ និង​បាន​ឈរ​នៅ​ក្នុង​ប្រអប់​ក្រដាស​មួយ ដោយ​កាន់​បដា​ស្នើ​ឲ្យ​គេ​ទិញ​លោក​ក្នុង​តម្លៃ​ដ៏​ខ្ពស់​កប់​ពពក។ នៅ​ក្នុង​សំណេរ​នោះ បុរស​លក់​ខ្លួន​បាន​បញ្ជាក់​ថា រូប​លោក​ជា​និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សាកលវិទ្យាល័យ Tsinghua។

 

ចំពោះ​មូលហេតុ​ដែល​បុរស​កម្សត់​នេះ​ប្រកាស​លក់​ខ្លួន ដោយ​សារ​គ្រួសារ​ជួប​ការ​លំបាក ហើយ​លោក​​មិន​អាច​សម្រេច​​ក្ដី​សុបិន​ទៅ​សិក្សា​នៅ​បរទេស​បាន។ លោក​សង្ឃឹម​ថា​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​ខ្លួន អាច​ឲ្យ​លោក​យក​ទៅ​បន្ត​ក្ដី​ស្រមៃ​ក្នុង​ការ​សិក្សា​នៅ​បរទេស។

 

តាម​ទម្លាប់ ការ​ចំណាយ​លើ​អាពាហ៍ពិពាហ៍​ក្នុង​ប្រទេស​ចិន ពឹង​ផ្អែក​លើ​ជំនូន​ខាង​ប្រុស ប៉ុន្តែ​បុរស​ម្នាក់​នេះ​វិញ​ហាក់​ដូច​ជា​ចង់​ផ្លាស់​ប្ដូរ​ប្រពៃណី​ចង់​បាន​ជំនូន​ពី​ខាង​ស្រី។ ទោះ​យ៉ាង​ណា មិន​មាន​នារី​ណា​ម្នាក់​ចាប់​អារម្មណ៍​ចរចា​តម្លៃ​ខ្លួន​គេ​ឡើយ៕

 

ចុចអាន៖ បុរស​រងគ្រោះ​ដែល​នារី​បី​នាក់​រំលោភ រៀប​រាប់​ហេតុការណ៍​លម្អិត

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទពេញនិយម