​ចិន​គ្រោង​សម្ពោធ​​ស្ពាន​​កញ្ចក់ ខ្ពស់​បំផុត​​ និង​​វែង​បំផុត​ក្នុង​​លោក​

  • 2015-05-19 17:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្យាន​​ជាតិ​ Zhangjiajie នៅ​ខេត្ត​​ Hunan ប្រទេស​ចិន​ គ្រោង​នឹង​​បើក​​សម្ពោធ​​ស្ពាន​កញ្ចក់​​ដែល​​មាន​កម្ពស់​ខ្ពស់​ជាង​គេ និង​មាន​ប្រវែងវែង​​ជាង​គេ​​ក្នុង​​លោក​​​​នៅ​​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​។

 

 

ស្ពាន​​ Zhangjiajie Grand Canyon ដែល​មាន​ទទឹង​៦​ម៉ែត្រ​នៅ​ក្នុង​តំបន់​ជ្រលង​ជ្រោះ Zhangjiajie នេះ បាន​ភ្ជាប់​​​ច្រាំង​ថ្ម​ពីរ​​​​ដែល​មាន​​ប្រវែង​ ៤៣០​ម៉ែត្រ​ និង​មាន​​កម្ពស់​ ៣០០​ម៉ែត្រ។ រី​ឯ​​ Skywalk នៅ Grand Canyon សហរដ្ឋ​អាមេរិក ដែល​ល្បី​ថា​ខ្ពស់​នា​ពេល​កន្លង​មក​នោះ​ មាន​ប្រវែង​២១​ម៉ែត្រ និង​កម្ពស់​២១៩​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​ស្ពាន​ Glacier Skywalk របស់​ប្រទេស​កាណាដា​​មាន​ប្រវែង​​៣៥​ម៉ែត្រ​ពី​ច្រាំង​ថ្ម និង​កម្ពស់​ជិត៣០០ម៉ែត្រ។

 

បើ​តាម​ស្ថាបត្យករ​ជន​ជាតិ​​អ៊ីស្រាអែល​គឺ​លោក Haim Dotan ជា​អ្នក​រចនា​ស្ពាន​​សម្រាប់​ថ្មើរ​ជើង​នេះ​បាន​ឲ្យ​ដឹង​ថា​ វា​អាច​ទ្រ​ទម្ងន់​មនុស្ស​បាន​៨០០​នាក់​ក្នុង​ពេល​តែ​មួយ​ និង​ជា​អាច​ជា​កន្លែង​សម្រាប់​ការ​លោត ​Bungee Jump ឬ​ការ​ដើរ​ម៉ូដ​ផង​ដែរ។

 

​ឧទ្យានជាតិ​ Zhangjiajie មាន​ទំហំ​៥៦គីឡីម៉ែត្រការ៉េ បង្កើត​ឡើង​​កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដោយ​​សារ​មាន​ទេសភាព​ធម្មជាតិ​ដ៏​អស្ចារ្យ សូម្បី​តែ​រឿង Avatar ក៏​ច្នៃ​ទេសភាព​តាម​លំនាំ​ឧទ្យាន​នេះ​ដែរ៕​​

 

 
 
 
 
 
 

 

ចុច​អាន៖ ស្ពាន​វែង​ជាង​គេ​នៅ​អាស៊ាន​មាន​ប្រវែង ២៤​គីឡូម៉ែត្រ

 

ប្រែ​សម្រួល៖ មាន​ រតនា ​ប្រភព៖ CNN