មើល​វីដេអូ​នេះ ទើប​ដឹង​ថា​លោក​អូបាម៉ា​សាមញ្ញ​ប៉ុណ្ណា

  • 2015-05-20 16:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​មាន​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​លើ​ឆាក​អន្តរជាតិ ក៏​លោក បារ៉ាក់ អូបាម៉ា ហាក់​មិន​បញ្ចេញ​អំណាច ព្រម​ទាំង​ធ្វើ​ខ្លួន​សាមញ្ញ​បំផុត។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ប្រធានាធិបតី​ទី​៤៤ រូប​នេះ បាន​ជួយ​បាំងឆត្រ​ឲ្យ​បុគ្គលិក​ពីរ​នាក់​របស់​ខ្លួន ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កោត​សរសើរ​យ៉ាង​ខ្លាំង។

 

 

កាល​ពី​ថ្ងៃ​ចន្ទ ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ លោក បារ៉ាក់ អូបាម៉ា បាន​ត្រលប់​ដល់​សេតវិមាន នៅ​ទីក្រុង Washington, D.C វិញ ក្រោយ​វិល​ត្រលប់​ពី​ទីក្រុង Camden រដ្ឋ New Jersey។ ​អំឡុង​ពេល​នោះ មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ឆត្រ​បិទបាំង​គ្រាប់​ភ្លៀង ខណៈ​ស្ត្រី​ពីរ​នាក់​នៅ​ក្រោម​ឱវាទ​ក៏​ត្រូវ​ធ្វើ​ដំណើរ​ចូល​សេតវិមាន​ដូច​គ្នា។

 

បើ​តាម​ពិធីការ ពេល​ឧទ្ធម្ភាគចក្រ​ចុះ​ចត ប្រធានាធិបតី​ត្រូវ​ធ្វើ​ដំណើរ​ចូល​សេតវិមាន​មុន ទើប​សហការី​ចូល​តាម​ក្រោយ។ ទោះ​យ៉ាង​ណា លោក អូបាម៉ា បាន​បំពាន​ពិធីការ ដោយ​នៅ​ចាំ​បាំង​ឆត្រ​ឲ្យ​នារី​ពីរ​នាក់ ធ្វើ​ឲ្យ​ប្រជាជន​សរសើរ​គ្រប់​គ្នា។

 

បើ​តាម​សារព័ត៌មាន UPI នារី ដែល​លោក អូបាម៉ា បាំង​ឆត្រ​ឲ្យ​នោះ ម្នាក់​មាន​ឈ្មោះ Valerie Jarrett ដែល​បំពេញ​ការងារ​ជា​អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី និង​ម្នាក់​ទៀត​ឈ្មោះ Anita Breckenridge ជា​អនុប្រធាន​ផ្នែក​បុគ្គលិក​ប្រតិបត្តិការ។ វីដែអូ​បង្ហាញ​ពី​សកម្មភាព​ដ៏​សាមញ្ញ​នេះ ត្រូវ​បាន​ចែក​ចាយ​ត​គ្នា​ជា​ច្រើន​ដង បន្ទាប់​ពី​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​សារព័ត៌មាន ABC៕

 

 

ចុចអាន៖ លោក​ជំទាវ​អូបាម៉ា មក​កម្ពុជា អស់​ថ្លៃ​សណ្ឋាគារ​ជាង ២៤​ម៉ឺន​ដុល្លារ

  ​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ inquisitr​