បក្សី​ក្រៀល​ចេញ​ក្បាច់​កុងហ៊្វូ​​ដូច​ក្នុង​រឿង ធ្វើ​ឲ្យ​​ខ្លា​បី​សុំ​ចាញ់

  • 2015-05-22 15:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញ​សត្វ​ក្រៀល​ចេះ​ក្បាច់​កុងហ៊្វូ​ប្រយុទ្ធ​ជាមួយ​​ខ្លា​រខិន​​ក្នុង​ខ្សែ​ភាពយន្ត Kung Fu Panda តែ​ឥលូវ​នេះ​វា​បាន​កើត​ឡើង​នៅ​ពិភព​ខាង​ក្រៅ​ហើយ។ ទោះ​មិន​ដូច​ក្នុង​រឿងទាំងស្រុង​​ ប៉ុន្តែ​បក្សី​​មួយ​ក្បាល​ខាង​ក្រោម​នេះ ក៏​មិន​ធម្មតា​ដែរ ពោល​គឺ​មិន​ចុះចាញ់​ដាច់​ខាត​ ទោះ​មាន​សត្វ​ខ្លា​ដល់​ទៅ​៣​ប៉ុន​ប៉ង​ចាប់​ខ្លួន​ជា​ចំណី​ក៏​ដោយ។

 

 

រឿង​ហេតុនេះ​បាន​កើត​ឡើង​នៅ​សួនសត្វ Fuyang Wildlife Park នៅ​ Hangzhou ប្រទេស​ចិន។ សត្វ​ក្រៀល​នោះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្រក​សត្វ​ខ្លា​ នៅ​ពេល​ត្រូវ​ខ្យល់​ខ្លាំង​ពេល​កំពុង​ហើរ​លើ​នោះ។ ដោយ​សារ​តែ​ខ្លា​បាន​ចូល​មក​​កៀក​ជាប់ ធ្វើ​ឲ្យ​ក្រៀល​នោះ​មិន​អាច​ហោះ​ឡើង​ទៅ​លើ​វិញ​បាន​ទេ។ ស្ថានភាព​កំពុង​តានតឹង​នៅ​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​សួនសត្វ​ជា​ច្រើន​នាក់​ផង​នោះ ក្រៀល​បានចេញ​ក្បាច់ការពារ​ខ្លួន ធ្វើ​ឲ្យ​ខ្លា​ទាំង​៣​មិន​អាច​ធ្វើ​អ្វី​បាន។

 

មិន​ត្រឹម​តែ​ចេញ​ក្បាច់​ការពារ​ខ្លួន​នោះ​ទេ ក្រៀល​នោះ​ក៏​បាន​តប​តទៅ​កាន់​ខ្លា​​វិញ​ផង​ដែរ។ នៅ​ទី​បំផុត ខ្លា​ទាំង​៣​បាន​ចុះចាញ់ ហើយ​រត់​ចូល​ទៅ​ក្នុង​ ដោយ​មាន​​ការ​សើច​ចំអក​ពី​អ្នក​មើល​ពី​​មនុស្សម្នា​ផងដែរ ខណៈ​ក្រៀល​វិញ​បាន​ទទួល​សំឡេង​អបអរសាទរ​យ៉ាង​ច្រើន។

 

 

ចុច​អាន៖ មាន់​ជល់ ៣ក្បាល​លក់​បាន​​ជាង ៧ម៉ឺន​ដុល្លារ​នៅ​ថៃ

ប្រភព៖ huffingtonpost