តារា​​អាមេរិក​​ស្លៀក​​ប៊ីគីនី​​អង្គុយ​​លើ​​បដិមា​រង​​ការ​​គំរាម​​សម្លាប់​​​​​​​ពី​​ពុទ្ធសាសនិក​​ថៃ​

  • 2015-05-22 18:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Kristen Leanne តារា​បង្ហាញ​ម៉ូដ​អាមេរិក និង​តារា​សម្រស់​លើ Youtube បាន​និយាយ​ថា នាង​បាន​បញ្ចប់​ដំណើរកម្សាន្ត និង​​ចេញ​ពី​​ថៃមួយ​រយៈ បន្ទាប់​ពី​​នាង​រង​ការ​គំរាម​សម្លាប់ ពីក្រុមពុទ្ធសាសនិក​របស់​​ប្រទេសនេះ។

 

 

ដើមចម​នៃ​ការ​គំរាម​សម្លាប់ បាន​កើត​ឡើង​​នៅ​ពេល​តារា​ស្រី​រូប​នេះ ថត​រូប​​ស្លៀក Bikini អង្គុយ​លើ​បដិមា​មួយ​អង្គ និង​បង្ហោះ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ការ​បំពាន​លើ​សាសនា។ ក្រោយ​រូប​​មួយ​សន្លឹក​នេះ ល្បី​ខ្ទរខ្ទារ​និង​រង​ព្យុះ​រិះគន់​ពេញ​អ៊ីនធឺណិត នាង Kristen បាន​លុប​រូប​​ចោល​វិញ​។

 

ប្រភព​ដ៏​ទុកចិត្ត​មួយ​បាន​ឱ្យ​ដឹង​ថា បដិមា​មួយ​អង្គ ដែលតារា​វ័យ​២៦​ឆ្នាំ ​រស់​នៅ​ក្នុង​ទីក្រុង Los Angeles ​​ស្លៀក​ឈុត​​ក្នុង​អង្គុយ​​ថត​លើនេះ គឺ​ស្ថិត​នៅ​កន្លែង​ស្ប៉ា (Spa)មួយ​កន្លែង​របស់​អាមេរិក ក្នុង​ប្រទេស​ថៃ។ ទោះបីជាយ៉ាងណា ក្រោយ​រូប​​ប្រមាថ​ដល់​ព្រះពុទ្ធ​សាសនា​នេះ លេច​លើ​បណ្ដាញ​សង្គម ប្រជាជន​ថៃ​មួយ​ចំនួន​ប្រតិកម្ម​មិន​ពេញ​ចិត្ត និង​បាន​ធ្វើ​ការ​គំរាម​កំហែង​សម្លាប់តែ​ម្ដង។

 

ក្រោយ​​ទទួល​​សារ​គំរាម​យ៉ាង​ដូច្នេះ តារា​បង្ហាញ​ម៉ូដ​ដដែល​​ បាន​សរសេរ​សារ​លើ​ហ្វេសប៊ុក​ថា "អ្នក​ឯង​លេង​សើច​ជាមួយ​ខ្ញុំ​មែន? ខ្ញុំ​បានបង្ខំចិត្ត​​ចេញ​ពី​ប្រទេស​ថៃ​មួយ​រយៈ ព្រោះ​ថា​ខ្ញុំ​ទទួល​បាន​រូបភាព​​​អាក្រក់ៗជា​ច្រើន​ដូចជា រូប​សាកសព​​កាត់​ត​ក្បាល​របស់​ខ្ញុំ​ ដាក់​លើ​ពួកគេ។ វា​គួរ​ឱ្យ​ខ្លាច​ណាស់"។

 

យ៉ាងណាមិញ បើ​មាន​ព័ត៌មាន​អ្វី Update ថ្មី Sabay នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​បន្ត៕

 

 
 
 
 

 

 

ចុចអាន៖ បេក្ខ​នារី​ ​Talen​t​ ​Show​ ​​របស់​ទួរគី​​ម្នាក់​​ ត្រូវ​​ខ្មាន់​កាំភ្លើង​​លួច​បាញ់​កណ្ដាល​ក្បាល

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ bangkok