Land Rover បញ្ចេញ​រថយន្ត​ថ្មី​​កង់​ ៦ ប្រជែង​ Mercedes

  • 2015-05-23 16:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Jaguar Land Rover ​អង់គ្លេស​បាន​បញ្ចេញ​រថយន្ត​ Land Rover Defender ស៊េរី​ថ្មី ដែល​​មាន​កង់​រហូត​ដល់​ទៅ ៦ មុខ២ និង​ក្រោយ​៤ ដើម្បី​ប្រជែង​នឹង​រថយន្ត Mercedes G63 AMG របស់​អាល្លឺម៉ង់​។

 

 

Land Rover Defender បំពាក់​ដោយ​ម៉ាស៊ីន V8 ទំហំ ៦.២លីត្រ និង​មាន​កម្លាំង​ម៉ាស៊ីន​រហូត​ទៅ​ដល់ ៤៣០សេះ​។ ​កៅអី​អង្គុយ​និង​ផ្នែក​ផ្សេង​ទៀត​ខាង​ក្នុង​រថយន្ត​មួយ​នេះ ​​បំពាក់​ទៅ​ដោយ​​ស្បែក​ពណ៌​ក្រហម។ Land Rover Defender មាន​តម្លៃ​ជាង៣០ម៉ឺន​ដុល្លារ (៣០៩.៨១០ ដុល្លារ) រី​ឯ Mercedes G63 AMG របស់​អាល្លឺម៉ង់​មាន​​តម្លៃ ៥៧៩.០០០ដុល្លារ។

 

រថយន្ត Land Rover កង់​៦នេះ​នឹង​ចាប់​ផ្តើម​ផលិត​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត តែ​​បរិមាណ​​ផលិត​តែ​ចំនួន ២៥គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ៕

 

 

 

 

 

 

 

 

អាន៖ ភរិយា​ Beckham បញ្ចូល​​គំនិត​​​អ្វី​​​ខ្លះ​​ ពេល​​​រចនា​ Range Rover?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​dailymail