​​​​ម្ចាស់​កំណត់​ត្រា​ឆ្កែ​​ខ្ពស់​បំផុត​ក្នុង​លោក បាន​បាត់បង់ជីវិត​ហើយ

  • 2014-09-12 22:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុនខ​មួយ​ក្បាល​​ដែល​ជា​ម្ចាស់​កំណត់​ត្រា​ខ្ពស់​ជាង​គេ​បំផុត​លើ​លោក បាន​បាត់​បង់​ជីវិត​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​រដ្ឋ​មីឈីហ្កេន សហរដ្ឋ​អាមេរិក មុន​គម្រប់​អាយុ ៦ឆ្នាំ។

​បើ​គិត​ត្រឹម​ស្មា សុនខ​នេះ​មាន​កម្ពស់ ១,១២ម៉ែត្រ ប៉ុន្តែ​បើ​ឈរ​ជើង​ពីរ​វិញ​មាន​កម្ពស់​ដល់​ទៅ ២,២៣ម៉ែត្រ។ ចំណែក​ឯ​ទម្ងន់​វិញ គឺ​ជាង ៧០គីឡូក្រាម និង​ត្រូវ​ស៊ី​ចំណី​​សត្វ​ជាង ១៣គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។

សុនខ​ខ្ពស់​ដាច់​គេ​នេះ ​បាន​ល្បី​ឈ្មោះ​តាំង​ពី​ឆ្នាំ២០១២ មក ក្រោយ​ពី​ស្ថាប័ន Guinness បាន​ចុះ​ទៅ​ក្នុង​បញ្ជី​កំណត់​ត្រា​ពិភពលោក ថា​ជា​សុនខ​ខ្ពស់​បំផុត។ លោក Denise Doorlag ដែល​ជា​ម្ចាស់ បាន​និយាយ​ថា ក្មេង​ៗ​តែង​តែ​ច្រឡំ​សុនក​នេះ​ជា​សេះ ព្រោះ​វា​មាន​កម្ពស់​ខ្ពស់ និង​មាឌ​ធំ​ខុស​ពី​សុនខ​ទូទៅ។

ការ​បាត់​បង់​ជីវិត​សុនខ​មួយ​ក្បាល​នេះ គឺ​ជា​ទុក្ខ​សោក​យ៉ាង​ខ្លាំង​សម្រាប់​ម្ចាស់ និង​មនុស្ស​គ្រប់​គ្នា​ដែល​ធ្លាប់​ឃើញ​វា៕

​​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail
អត្ថបទថ្មី