កម្ម​វិធី​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ដែល​បាន​​ឈ្នះ​​ពី​ផលិតផល P&G

  • 2014-09-16 17:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Procter and Gamble  (P&G) និង សហគ្រាស Good hill ដែលជា​អ្នក​ចែកចាយ​ជាផ្លួវការ​របស់​ផលិតផល (P&G) បាន​ប្រគល់​រង្វាន់​ដល់​អ្នក​ឈ្នះ​ ៦ រង្វាន់ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី ១៣ ខែ កញ្ញា ឆ្នាំ២០១៤ កន្លង​ទៅ​នេះ នៅ​សណ្ឋាគារ​សាន់វេ​ភ្នំពេញ ដែល​មាន​រង្វាន់​ដូច រង្វាន់ទី ១: ទូរទស្សន៍ Sony Bravia 42W654 និង​ប្រព័ន្ធ​សំឡេង Sony Home Theater N9100 មួយ​ឈុត (១រង្វាន់) រង្វាន់ទី ២: iPad Mini 16GB (២រង្វាន់) រង្វាន់ទី ៣: កាមេរ៉ា Sony WX200 (២រង្វាន់) ហើយ​អ្នក​ឈ្នះ​ទាំង​នោះ​មាន 1. ស៊ួ សុខឡា, 2. Taing Sokheng, 3. Tith lina, 4. Seng Somphors, 5. ស្រេង រ៉ាវី 6. លេខ ពុច។

 

សូមចុចអាន៖ អាច​ធ្វើ​អីចឹង​បាន​ នឹង​រក​ការងារបាន​​​ភ្លែត​​ក្រោយ​រៀន​ចប់!

 

សម្រាប់ ៣ ខែ ចុង​ក្រោយ​នេះ​ក្រុមហ៊ុន Procter and Gamble (P&G) បាន​រៀបចំ​កម្មវិធី​មួយ​សម្រាប់​អតិថិជន​ដែល​បាន​ទិញ​គ្រប់​ផលិតផល​របស់ Procter and Gamble​ (P&G) ទៅ​ប្រើប្រាស់​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១០ ខែ មេសា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី ១៥ ខែ​ កក្កដា ឆ្នាំ២០១៤ ដែល​មាន​រង្វាន់​ធំ​ដ៏​អស្ចារ្យ គឺ ប្រព័ន្ធ​សំឡេង  Home Theater System មួយ​ឈុត​ហើយ​ការ​ផ្ដល់​ជូន​នេះ ​គឺ​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

អ្នក​តំណាង​របស់​ក្រុមហ៊ុន បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Procter and Gamble​(P&G)​មិន​​ត្រឹមតែ​មាន​រង្វាន់​ជូន​ដល់​អតិថិជន​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​សកម្មភាព​សង្គម​ផង​ដែរ​គឺ​សាងសង់​ផ្ទះ​អោយ​ប្រជាជន​នៅ​ស្រុក គិរី​វង្ស ខេត្ត​តាកែវ និង បាន​ជួយ​ផ្ដល់​ទឹក​ស្អាត​សម្រាប់​ការ​បរិភោគ​យ៉ាងហោចណាស់ ៧ លានលីត្រ ដល់​កុមារ​ និង គ្រួសារ​ដែល​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​រដូវ​វស្សា​នេះ ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​តំណាង​រដ្ឋាភិបាល អង្គការ​ទស្សនៈ​ពិភពលោក ព្រម​ទាំង​តារា​ល្បីៗ​ជាច្រើន​រូប ដូចជា ពូឃ្លាំង, កញ្ញា សូដា នីតា, កញ្ញា ទឹម រដ្ឋា, កញ្ញា ទឹម វត្ដី, កញ្ញា ឌួង ហ្សូរីដា និង អ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរ។

សូមចុចអាន៖ ​មើល​​ម៉េច​​​​ដឹង​​​ថា​គេ​​​មិន​មែន​ស្រលាញ់​អ្នក​​​​លេង​ៗ​?

 

លោក​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​បាន​ផ្ដល់​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជូន​ដល់​អតិថិជន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ហើយ​លោក​នឹង​បន្ត​ផ្ដល់​រង្វាន់​ជាច្រើន​ទៀត​ជា​បន្តបន្ទាប់។

 

គួរ​បញ្ជាក់​ផង​ដែរថា ក្រុមហ៊ុន​លក់​ផលិតផល​ប្រើប្រាស់​ធំ​ជាង​គេ​លើ​ពិភព​លោក Procter and Gamble  (P&G) មាន​ម៉ាក​ផលិតផល​ដូចជា សាប៊ូ ឬ ក្រែម​បន្ទន់​សក់ Pantene, ក្រែម​រក្សា​ស្បែកOlay, សាប៊ូ​ ឬ ក្រែម​បន្ទន់​សក់ Head & Shoulders, សាប៊ូ ឬ ក្រែម​បន្ទន់​សក់ Rejoice, ម្សៅ​សាប៊ូ Ariel ដែល​ជា​ ផលិតផល​កម្រិត​ស្តង់ដារ​គុណភាព​ខ្ពស់ និង ​មាន​ចរាចរណ៍​លក់​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា៕

សូមចុចអាន៖ ដល់​រដូវ​​​ប៉ូលិស​​ច​រាចរណ៍បង្កើន​ការងារ​តាម​​ស្តុប​​​

 

ការផ្សាយ​ពាណិជ្ចកម្ម