Mourinho និង Terry សន្យា​ឈ្នះ​ពាន​​​ទៀត ពេល Chelsea ​ដង្ហែ​​ពាន​ម្សិល​មិញ

  • 2015-05-26 17:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ Jose Mourinho ​និង​ប្រធាន​ក្រុម​ John Terry ​​​បាន​​ប្រាប់​ដល់​អ្នកគាំទ្រ​របស់​ក្រុម Chelsea នៅ​ក្នុង​ក្បួន​ដង្ហែ​ពាន​កាល​ពី​ម្សិល​មិញ​នៅ​ភាគ​ខាង​លិច​ទីក្រុង​ឡុងដុង​​​ថា​ តោ​ខៀវ​ នឹង​លើក​ពាន​ទៀត​នៅ​រដូវ​កាល​ក្រោយ និង​កក់​កន្លែង​ទុក​ដង្ហែ​ក្បួន​ទៀត​ឲ្យ​ហើយ​ទៅ។

 

 

ការ​វិល​ត្រឡប់​របស់​លោក Mourinho បាន​ជួយ​ឲ្យ​ Chelsea លើក​ពាន​២​ នៅ​​១​រដូវ​កាល​នេះ​ ពោល​គឺ​លើក​ពាន League Cup និង​ពាន​ Premier League។ អ្នកចាត់ការ​វ័យ​​៥២​ឆ្នាំ បាន​និយាយ​ពេល​ដែល​រថយន្ត​ក្រុង​ ចត​នៅ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ថា៖ "សូម​កក់​កន្លែង​ផ្សេង​ទៀត សម្រាប់​ដង្ហែ​ក្បួន​នៅ​រដូវ​កាល​ក្រោយ។ ខ្ញុំ​សង្ឃឹម​ថា នឹង​អាច​ផ្ដល់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដូច​នេះ​ទៀត"។

 

ចំណែក​ឯ​ប្រធាន​ក្រុម Terry ​បាន​បន្ថែម​ថា៖ "ខ្ញុំ​រង់ចាំ​រយៈពេល​៥​ឆ្នាំ បាន​ទទួល​បាន​ជោគជ័យ​មួយ​នេះ។ វា​ពិត​ជា​រយៈពេល​មួយ​ដ៏​វែង។ នេះ​ជា​ជំនាន់​ថ្មី​របស់​ក្លិប ហើយ​យើង​នឹង​ធ្វើ​វា​ឲ្យ​បាន​ម្ដង​ទៀត។ យើង​មាន​ក្រុម ដែល​មាន​កីឡាករ​វ័យ​ក្មេង​ច្រើន ដូច្នេះ​យើង​នៅ​តែ​ស្រេក​ឃ្លាន។ យើង​​សង្ឃឹម​ថា នឹង​អាច​ឈ្នះ​១​ហើយ ១​ទៀត នឹង​អាច​បន្ត​ស្នាម​ញញឹម​របស់​អ្នកគាំទ្រ​ទាំង​អស់​បាន"។

 

​សូម​ទស្សនា​ខាង​ក្រោម៖

 

 

 

 

 

 

 

 

 

 

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Chelsea នឹង​អាច​ការពារ​តំណែង​ជើង​ឯក​បាន​ដែរ​ទេ រដូវ​កាល​ក្រោយ?

 

-ចុចអាន៖ តោ​ខៀវ​​បន្ត​ជ័យជម្នះ​ក្នុង​ដី មុន​​លើក​ពាន Premier League យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម