តោ​កំណាច​បែរ​ជា​ខ្លាច​ក្របី​រហូត​ឡើង​ដើម​ឈើ​គេច​ខ្លួន

  • 2015-05-26 18:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​តោ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អធិរាជ​លើ​វាល​ស្មៅ ដោយសារ​ការ​វាយ​ប្រហារ​មិន​រើស​មុខ សម្លាប់​ពពួក​ម្រឹគ​ទាំង​ឡាយ​ជា​អាហារ។ យ៉ាង​ណា​ក្ដី ពេល​ខ្លះ​សត្វ​កំណាច​នេះ បែរ​ជា​ចាញ់​ក្រាប​សត្វ​ដទៃ និង​រត់​គេច​ខ្លួន​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ជាក់​ស្ដែង តោ​ដ៏​ធំ​មួយ​ក្បាល​នៅ​ប្រទេស​កេនយ៉ា ប្រឹង​តោង​ឡើង​ដើម​ឈើ ដើម្បី​គេច​ខ្លួន​ពី​ហ្វូង​ក្របី​ទាំង​ភាព​ភ័យ​ខ្លាច។

 

 

បុរស​ម្នាក់​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​សួន​សត្វ​ប្រទេស​កេនយ៉ា បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​សត្វ​តោ​ប្រឹង​ឡើង​ដើម​ឈើ ដើម្បី​គេច​ពី​ហ្វូង​ក្របី ដែល​ធ្លាប់​តែ​ជា​ចំណី​របស់​ខ្លួន។ ដំបូង តោ​កំណាច​មួយ​ក្បាល​នេះ ប៉ុន​ប៉ង​វាយ​ប្រហារ​កូន​ក្របី​ទើប​កើត​ជា​អាហារ ប៉ុន្តែ​ត្រូវ​ហ្វូង​ក្របី​ធំ​ៗ​ជួយ​ការពារ។

 

លោក Charles Comyn ដែល​ទៅ​លេង​កម្សាន្ត​នៅ​សួន​ឧទ្យាន​ជាតិ Maasai Mara ជាមួយ​ប្រពន្ធ បាន​និយាយ​ថា តោ​ឈ្មោល​បាន​ឡើង​ដើម​ឈើ​ដើម្បី​គេច​ខ្លួន បន្ទាប់​ពី​ហ្វូង​ក្របី​នាំ​គ្នា​ដេញ​ប្រហារ។ បុរស​វ័យ ៦៣​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ហ្វូង​ក្របី​នៅ​ឈរ​ចាំ​​​មិន​ទៅ​ណា តោ​កំណាច​នោះ​ក៏​ព្យាយាម​លោត​ទម្លាក់​ខ្លួន​ពី​លើ​ដើមឈើ​វិញ និង​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព៕

 

ទស្សនា​រូបភាព​ដ៏​ប្លែក​ភ្នែក​នេះ៖

 

 

 

 

 

ចុចអាន៖ បក្សី​ក្រៀល​ចេញ​ក្បាច់​កុងហ៊្វូ​​ដូច​ក្នុង​រឿង ធ្វើ​ឲ្យ​​ខ្លា​បី​សុំ​ចាញ់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ news.com