បញ្ជី​ឈ្មោះ​​តារា​ស្រី​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​សារព័ត៌មាន!​

  • 2014-09-16 18:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី ២០​ ដួង​ តែងតែ​ស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​អ្នក​សារព័ត៌មាន​ជា​និច្ច បើ​ទោះ​ជា​តារា​មួយ​ចំនួន​ខ្លះ​បាន​ផ្អាក​ពី​សិល្បៈ​ហើយ​យ៉ាង​ណា​ណា​ក៏​ដោយ។

 

នៅ​លើ​បណ្ដាញ​ទំព័រ​កាសែត វែប​សាយ ទស្សនាវដ្ដី​ ស្ទើរ​​រៀង​រាល់​​ថ្ងៃ​គេ​តែង​សង្កេត​ឃើញ​តារា​ស្រី​ទាំង ២០​ ដួង​ ខាង​ក្រោម។ ចង់​ដឹង​ថា ​តារា​ស្រី​រូប​ណា​ខ្លះ ​ដែល​អ្នក​សារព័ត៌មាន​ចូល​ចិត្ត​តាម​ប្រមាញ់​ពី​ជីវិត​ផ្ទាល់​ខ្លួន​បំផុត?

ខាង​ក្រោម​នេះ ​គឺ​ជា​បញ្ជី​ឈ្មោះ​តារា​ស្រី​ ២០​ ដួង ​ដែល​អ្នក​សារព័ត៌មាន​ផ្ដោត​​លើ​វិស័យ​សិល្បៈ​ចូល​ចិត្ត​តាម​ដាន​ពី​ជីវិត​ ផ្ទាល់​ខ្លួន​របស់​ពួកគេ ក្នុង​នោះ​រួម​មាន៖

 

អានអត្ថបទ៖ ​តារា​ល្បី​ៗខ្មែរ-​ថៃ​ ស្អាត​ៗ​អស់​ទាស់​​​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ទូរទស្សន៍ ETV យប់​មិញ!

 

១ ម៉េង កែវ​ពេជ្ជតា

 

បញ្ហា​គ្រួសារ បញ្ហា​ទំនាក់ទំនង​នឹង​ លោក ស៊ុក សុភា រួម​ទាំង​​​ទំនាក់ទំនង​ជា​មួយ​បុរស​ក្រៅ​ស្រុក​ធ្វើ​ឱ្យ​ព័ត៌មាន​របស់​អ្នក​នាង ម៉េង កែវ​ពេជ្ជតា ហាក់​មិន​សូវ​រំលង​មួយ​លេខ​ណា​​ឡើយ​ពី​សំណាក់​ទស្សនាវដ្ដី កាសែត និង​ វែបសាយ​​ក្នុង​ស្រុក។ ការ​មិន​សូវ​ធ្វើ​អត្ថាធិប្បាយ​ជា​មួយ​​អ្នក​​សារព័ត៌មាន​​ ទៀត​សោត​ក៏​ធ្វើ​ឱ្យ​​នាង​​​​តែង​តែ​​មាន​​វត្តមាន​​លើ​បណ្ដាញ​សារព័ត៌មាន​ផង​ដែរ។​

 

 

២ ចន ច័ន្ទ​លក្ខិណា

 

​ការ​ដើរ​ចែក​ផ្លូវ​​រវាង​នាង ស្វាមី​លោក យុត្ថារ៉ា ឆានី ក្រោម​ព័ត៌មាន​ថា​មាន​អ្នក​ទី​បី​ជា​មន្ត្រី​ថ្នាក់​ផ្កាយ​​ជា​អ្នក​ជ្រែក​ស្នេហ៍​បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​តារា​ស្រី​រូប​នេះ​ល្បី​រន្ទឺ​​លើ​ទំព័រ ​កាសែត ទស្សនាវដ្ដី និង​ គេហទំព័រ​​នានា​។

បើ​ទោះ​ជា​ព័ត៌មាន​នៃ​ការ​លែងលះ​គ្នា​បាន​ដាច់ស្រេច​ហើយ​ក៏​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​តែ​ចង់​ដឹង​ពី​ជីវិត​ឯកជន​តារា​ស្រី​ល្បី​ឈ្មោះ​ខាង​លើ។ ជា​ពិសេស​ដំណឹង​ថា​តើ​នាង​​នឹង​រៀបការ​ប្ដី​ជា​ថ្មី​ឬ​យ៉ាង​ណា​ក្រោយ​ពី​លែង​លះ​ស្វាមី​រួច​មក។​

 អានអត្ថបទ៖ បិណ្ឌ​៦ ម្សិលមិញ​តារា​ខ្មែរ​សម្រុក​ទៅ​វត្ត​ដល់​ក​!

 

៣ ស៊ឹម សូលីកា

ពិធីការិនី​​ស្ថានីយ​ទូរទស្សន៍​ បាយ័ន រូប​នេះ​ជីវិត​ឯកជន​របស់​នាង​ជា​ទី​ពេញ​និយម​បំផុត​ពី​សំណាក់​សារព័ត៌មាន។ ពេញ​និយម​​ដោយសារ​តែ​នាង​មិន​ដែល​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​កាសែត​ទេ។ ពេល​ខ្លះ​​នាង​មិន​ទាំង​ឱ្យ​អ្នក​កាសែត​ថត​រូប​ទៀត​ផង​នៅ​ពេល​ចូល​រួម​កម្មវិធី​ ម្ដងៗ។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​កាសែត​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ​គឺ​​រឿង​រ៉ាវ​ស្នេហា​របស់​នាង​ជាមួយ មេ​កើយ​​របស់​ខ្លួន​ធ្វើ​ឱ្យ​អ្នក​មេម៉ាយ​រូប​នេះ ​មាន​វត្តមាន​មិន​ចេះ​ដាច់​លើ​ទំព័រ​ព័ត៌មាន​ក្នុង​ស្រុក។

 

 

 

៤ គង់ សុជាតិ

 

ពិធីការិនី​ឆ្នើម​រូប​នេះ​ក៏​មិន​ចាញ់​តារា​ផ្សេង​ដែរ ​អ្នក​សារព័ត៌មាន​តែង​យក​ចិត្ត​​ទុក​ដាក់​បំផុត​ពី​ជីវិត​ឯកជន​របស់​នាង ជា​ពិសេស​ការ​រៀប​អាពាហ៍ពិពាហ៍​រួច​ជា​មួយ​ស្វាមី​ក្រោយ​លោក ជា វិបុល ថា​តើ​ពួកគេ​នឹង​អាច​យក​កូន​ទៀត​ឬ​យ៉ាង​ណា។ ប្រការ​នេះ​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​នានា​តែង​ចូល​ចិត្ត​សួរ​ដេញដោល​ពេល​នាង​ និង​​ស្វាមី​ចូល​រួម​កម្មវិធី​សិល្បៈ​ម្ដងៗ។

 អានអត្ថបទ៖ មើល​មុខ​មាន​តារា​សំណព្វចិត្ត​អ្នក​អត់ ​ល្បី​​ខាង​​ប្ដូរ​ផលិតកម្ម​ច្រៀង?

 

៥ កែវ និសា

 

តារា​សម្ដែង និង​ជា​ពិធីការិនី​រូប​នេះ ​ក៏​ជា​ទី​ចាប់​អារម្មណ៍​​បំផុត​​ពី​សំណាក់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។ ​ កែវ និសា ជា​តារា​មួយ​រូប​ដែល​អ្នក​កាសែត​ចាត់​ទុក​ថា ​ជា​តារា​សម្បូរ​ទៅ​ដោយ​រឿង​អាស្រូវ។ ប្រការ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ចិត្ត​​តាម​ប្រមាញ់​ពី​ ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង​បំផុត​ បើ​ទោះ​​បី​ជា​ពេល​ខ្លះ​នាង​មិន​ធ្វើ​អត្ថាធិប្បាយ​នឹង​ពួកគេ​ក៏​ដោយ។​

 

 

 

៦ កែវ ពេជ្រ​ពិសី

 

ការ​រក​ប្រាក់​ដើម្បី​ដោះ​បន្ទុក​បំណុល រួម​ទាំង​មាន​មន្ត្រី​ថ្នាក់​ផ្កាយ​ជ្រែក​ស្នេហ៍​ធ្វើ​ឱ្យ​អ្នក​នាង កែវ ពេជ្រ​ពិសី លេច​វត្តមាន​មិន​ចេះ​ចប់​មិន​ចេះ​​ហើយ​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក។ ទោះ​ជា​ពេល​ខ្លះ​នាង​បាន​ប្រកែក​ពី​បញ្ហា​អស់​ទាំង​នេះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​អ្នក​កាសែត​នៅ​តែ​​តាម​ជជីក​សួរ​ និង​​ចុះ​ផ្សាយ​ដដែល។ ​

 

 

 

៧ មាស សុខ​សោភា

 

បើ​ទោះ​ជា​រឿង​អាស្រូវ​កន្លង​មក​បាន​ស្ងប់ស្ងាត់​បន្តិច​ហើយ​យ៉ាង​ណា​ក៏​ ដោយ​ ក៏​បញ្ហា​ស្នេហ៍​របស់​ មាស សុខ​សោភា និង​គូ​ដណ្ដឹង​​នៅ​តែ​ជា​ការ​ចាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​ក្នុង​ ស្រុក​ដដែល។ ទីផ្សារ​ចម្រៀង ឡើង​ចុះ រួម​នឹង​សកម្មភាព​ការងារ​សង្គម​ធ្វើ​ឱ្យ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ​មាន​មុខ​លើ​ទំព័រ​សារព័ត៌មាន​មិន​ចេះ​ដាច់​ឡើយ។​

 

 អានអត្ថបទ៖ មាស សុខសោភា ច្រៀង​ ១ថ្ងៃ ១-២ ដុល្លារ ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​

 

៨ សុខ ពិសី

 

តារា​ចម្រៀង​ស្រី​ឈាន​មុខ​របស់​ផលិតកម្ម​សាន់ដេ​រូប​នេះ​ ទើបតែ​ស្ងប់ស្ងាត់​រឿង​​អាស្រូវ ជុំ​វិញ​ការ​យក​កូន​ចេញ​ស្ងាត់ៗ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​​កញ្ញា សុខ ពិសី នៅ​តែ​ជា​គោល​ដៅ​ចម្បង​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ជុំ​វិញ​មាន​ អ្នក​នៅ​ឧបត្ថម្ភ​ពី​ក្រោយខ្នង។​

 

 

 

៩ អ៊ីវ៉ា

 

កញ្ញា អ៊ីវ៉ា ទើបតែ​បំបាត់​ភាព​សោកសៅ​ក្នុង​ខ្លួន​រួច​បន្ទាប់​ពី​ម្ដាយ​ទទួលអនិច្ចកម្មរួច​កាល​ពី​ពេល​ថ្មីៗ។ បើ​ទោះ​បី​ជា​មិន​ទាន់​បែក​ធ្លាយ​ពី​ព័ត៌មាន​​ស្នេហា​ក្រៅ​ឆាក​នឹង​អ្នក​ណា​ម្នាក់​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​កាសែត និង​ទស្សនាវដ្ដី​ក្នុង​ស្រុក​តែង​ចុះ​ផ្សាយ​​បន្តបន្ទាប់​ថា ​កញ្ញា​មាន​មន្ត្រី​ធំ​តាម​ពី​ក្រោយ​ជាប់​រហូត។ បញ្ហា​ទាំង​អស់​នេះ​ហើយ​ ធ្វើ​ឱ្យ​ព័ត៌មាន​របស់​នាង​តែងតែ​លេច​ឮ​​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ នានា។

 អានអត្ថបទ៖ វីដេអូ​សិច តារា​ខ្មែរ​ល្បី​ឈ្មោះ ៥​ ដួង ធ្លាប់​ល្បី​ថា​​ធ្លាយ​!

 

១០ សុគន្ធ និសា

តារា​ចម្រៀង​ល្បី​ឈ្មោះ​ហើរ​ចេញ​ពី​ទ្រនំ​ហង្ស​មាស ចូល​ទៅ​ជ្រក​កោន​ក្នុង​ទ្រនំ Town ក្រោយ​ចែក​ផ្លូវ​គ្នា​នឹង​អតីត​សង្សារ​កវីនិពន្ធ លោក សុខ ជំនោរ កញ្ញា សុគន្ធ និសា ជា​ទី​ចំណាប់​អារម្មណ៍​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក។

ជីវិត​ឯក​ជន​តារា​ចម្រៀង​រូប​នេះ​តែងតែ​លេច​ឡើង​លើ​ បណ្ដាញ​សារព័ត៌មាន​អន​ឡាញ​ កាសែត និង​ទស្សនាវដ្ដី មិន​ចេះ​ចប់​មិន​ចេះ​ហើយ បើ​ទោះ​ជា​ពេល​ខ្លះ​សាច់​រឿង​ស្ងប់ស្ងាត់​​ហើយ​ក៏​ដោយ​ ក៏​អ្នក​សារព័ត៌មាន​ជជីក​យក​មក​ចុះ​ផ្សាយ​​ដដែល រួម​ទាំង​ការ​មិន​និយាយ​ស្ដី​ជា​មួយ​អ្នក​សារព័ត៌មាន​ទៀត​ធ្វើ​ឱ្យ​កញ្ញា​ កាន់​តែ​មាន​ឈ្មោះ​លើ​បណ្ដាញ​សារព័ត៌មាន។​

 

 

 

១១ វ៉ាង ស្រីណូ

 

ទោះ​ជា​តារា​សម្ដែង sexy រូប​នេះ ​បាន​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​​មិន​ទាន់​ប្រឡូក​ចូល​សិល្បៈ​ឡើង​វិញ​បែប​ណា​ ក៏​ដោយ​ ក៏​កេរ្តិ៍ឈ្មោះ​​នាង​នៅ​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុង​​ស្រុក​មាន​ ​មិន​ចាញ់​តារាៗ ​ដែល​មាន​សកម្មភាព​ក្នុង​ពិភព​សិល្បៈ​រាល់​ថ្ងៃ​នេះ​ទេ។ បញ្ហា​រូប​សម្ផស្ស រួម​ទាំង​មាន​អ្នក​ជួយ​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​ធ្វើ​ឱ្យ វ៉ាង ស្រីណូ ជា​ទី​ចាប់​អារម្មណ៍​ពី​អ្នក​សារព័ត៌មាន​ ​ក្នុង​ការ​តាម​ប្រមាញ់។ ​

 

 

 

១២ ពេជ្រ សូលីកា

កញ្ញា ពេជ្រ សូលីកា មិន​ដែល​​ផ្ដល់​បទ​សម្ភាសន៍​​​ដល់​អ្នក​សារព័ត៌មាន​ទេ ពេល​ខ្លះ​នាង​ក៏​មិន​ឱ្យ​ថត​រូប​ដែរ​គឺ​ស្រដៀង​ទៅ​នឹង​កញ្ញា ស៊ឹម សូលីកា​​ ពេល​ចូល​រួម​កម្មវិធី​ផ្សេង។ យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​តែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​សរសេរ​ព័ត៌មាន​ពី​តារា​រូប​នេះជា​ពិសេស​​រឿង​រ៉ាវ​​​នាង​ ទាក់ទង​នឹង​ មាន​​មន្ត្រី​ថ្នាក់​ផ្កាយ​នៅ​ពី​ក្រោយ​ចាំ​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង។​

 

 

 

១៣ ឱក សុគន្ធ​កញ្ញា

កញ្ញា ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​ក៏​ជា​ទី​ពេញ​និយម​របស់​អ្នក​សារព័ត៌មាន​ក្នុង​​ស្រុក​ផង​ដែរ។ ទោះ​ជា​ទំនាក់ទំនង​រវាង​កញ្ញា និង​អតីត​សង្សារ​ជា​អ្នក​លេង​ភ្លេង ​លោក រ៉េតធី ដូណា ត្រូវ​នាង​អះអាង​ថា​មិន​ដែល​មាន​ទំនាក់ទំនង​នឹង​គ្នា​បែប​ណា​ក្ដី ប៉ុន្តែ​បញ្ហា​នេះ រួម​នឹង​ព័ត៌មាន​​ដទៃ​ទៀត​​ នៅ​តែ​ជា​ទី​ចាប់​អារម្មណ៍​ដោយ​លេច​ជា​​វត្តមាន​​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​នានា​មិន​ចេះ​ដាច់។ ​

 

 

 

​១៤  សារ៉ាយ សក្ខណា

បើ​ទោះ​ជា​រៀបការ​ហើយ​ស្ពាយ​បង្វិច​ទៅ​រស់​នៅ​អាមេរិក​ជា​មួយ​ស្វាមី ហើយ​ប្រកាស​ឈប់​ពី​សិល្បៈ​បែប​ណា​ក្ដី។ វត្តមាន​របស់​នាង សារ៉ាយ សក្ខណា លើ​ទំព័រ​សារព័ត៌មាន​តែ​នៅ​មាន​ជាប់​ដដែល។​

 

 

 

១៥ កុល ដាវី

បញ្ហា​​សម្រស់​​​ដើម​ទ្រូង​ រួម​នឹង​ទំនាក់ទំនង​ស្នេហា​ជា​មួយ​តារា​ចម្រៀង​សាន់ដេ​លោក សុខ រក្សា កញ្ញា កុល ដាវី តែង​តែ​ជា​​ទី​ចំណាប់​អារម្មណ៍​ពី​ក្រសែភ្នែក​អ្នក​និពន្ធ​ក្នុង​ការ​ផ្ដិត​យក​រូបថត​រួម​នឹង​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​នានា។​

 

 

 

១៦ តេង លក្ខិណា

បញ្ហា​ការ​ផ្លាស់ប្ដូរ​ទ្រនំ​ពី​អាជីព​ជា​ពិធីការិនី​មក​ធ្វើ​ជា​តារា​ចម្រៀង​ធ្វើ​​រូប​នេះ ​ក៏​​ជា​ទីចាប់​អារម្មណ៍​ពី​ក្រុម​សារព័ត៌មាន​មិន​ចាញ់​តារា​ផ្សេងៗ​ដទៃ​ទៀត​​ប៉ុន្មាន​ទេ។ បញ្ហា​ការ​ខ្ទាត់​ពី​តំណែង​ជា​ពិធីការិនី​នៅ CTN រួម​នឹង​ដំណឹង​មាន​អ្នក​ចាំ​ជួយ​ឧបត្ថម្ភ​ពី​ក្រោយ​ធ្វើ​​ឱ្យ​នាង​តែងតែ​មាន​ឈ្មោះ​មិន​ចេះ​ដាច់​គ្រប់​សារព័ត៌មាន​ក្នុង​ស្រុក។

 

 

១៧ ពេជ្រ ​សេរីរ័ត្ន

ពេជ្រ សេរីរ័ត្ន ជា​​ពិធីការិនី​ ដែល​អ្នក​សារព័ត៌មាន​ចូល​ចិត្ត​តាម​ប្រមាញ់​ជា​ទី​បំផុត​ដោយ​សារ​តែ​តារា​ រូប​នេះ​ មាន​បញ្ហា​រឿង​អាស្រូវ​​ច្រើន​មិន​ចាញ់ កែវ និសា​ឡើយ ជា​ពិសេស​ការ​យក​កូន​ចេញ​ជា​មួយ​បុរស​មាន​ទ្រព្យ​បន្ទាប់​ពី​នាង​ចែក​ផ្លូវ​ គ្នា​នឹង​អ្នក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ បាយ័ន លោក គង់ វិសាល។​

 

 

 

១៨ យុគ ចិន្ដា

ពិធីការិនី​ឆ្នើម​ប្រចាំ​ទូរទស្សន៍ CTN ក៏​មាន​វត្តមាន​លើ​ទំ​សារព័ត៌មាន​មិន​ចាញ់​តារា​ដទៃ​​ទៀត​ប៉ុន្មាន​ទេ។ បញ្ហា​ស្នេហា​ធ្វើ​ឱ្យ​​នាង​មិន​ទាន់​​ទាន់​ឈាន​ទៅ​រៀប​អាពាហ៍ពិពាហ៍ គឺ​ជា​គោល​ដៅ​ចម្បង​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន​តែង​ជជីក​សួរ​នាំ។ មិន​មែន​មាន​តែ​រឿង​នេះ​មួយ​ប៉ុណ្ណោះ​ទេ រឿង​រ៉ាវ​ជា​ច្រើន​ក៏​ធ្វើ​ឱ្យ​នាង​តែង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ដែរ។​

 

 

 

១៩ លី ម៉ារីណា

អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នានា​នៅ​តែ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​ជីវិត​ផ្ទាល់​ខ្លួន​នាង លី ម៉ារីណា ដដែល​​ បើ​ទោះ​ជា​អ្នក​នាង​បាន​រៀប​ការ​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​នៅ​អាមេរិក​ផ្អាក​ ពី​ពិភព​សិល្បៈ​ហើយ​ក្ដី។ បញ្ហា​ដោយ​សារ​តែ​អ្នក​នាង​ធ្លាប់​មាន​រឿង​អាស្រូវ​មាន​ទំនាក់ទំនង​នឹង​ មន្ត្រី​ថ្នាក់​ផ្កាយ​ម្នាក់​រហូត​ដល់​ប្រពន្ធ​ដើម​គំរាម​សម្លាប់​ទៀត​ផង។

ក្រុម​អ្នក​សារព័ត៌មាន​នៅ​តែ​បន្ត​ចុះ​ផ្សាយ​ជា​ហូរហែ​​ពី​តារា​រូប​នេះ​ថា​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​នាង និង​ស្វាមី​គ្រាន់​តែ​ជា​ឆាក​ល្ខោន​បំភាន់​ភ្នែក​ទស្សនិកជន​ប៉ុណ្ណោះ។​

 

 

 

២០ ជីជី

ពិធីការិនី​វ័យ​ក្មេង​របស់​ CTN កញ្ញា ជីជី ក៏​ជា​ទី​ចាប់​អារម្មណ៍​របស់​បណ្ដា​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដែរ។ កត្តា​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ចូល​ចិត្ត​តាម​ដាន​ពី​ជីវិត​ឯក ​ជន​របស់​នាង ព្រោះ​កញ្ញា​ធ្លាប់​មាន​រឿង​អាស្រូវ​ជា​ច្រើន រួម​ទាំង​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​សិល្បៈ៕​

 

 

 

អត្ថបទ៖ អ៊ីង សុឡា

 

 

អត្ថបទពេញនិយម