Taylor Swift​ ​​ជាប់​​ជា​ស្ត្រី​ក្មេង​បំផុត​ក្នុង​​​​បញ្ជី​ស្ត្រី​មាន​​ឥទ្ធិពល​​​បំផុត​ក្នុង​​​​​​លោក

  • 2015-05-27 18:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប​វ័យ​២៥​ ឆ្នាំ ​​Taylor Swift​​បាន​ក្លាយ​ជា​នារី​វ័យ​ក្មេង​ជាង​គេ​​ដែល​​ជាប់​​ក្នុង​ចំណោម​ "ស្ត្រី​មាន​​ឥទ្ធិពល​បំផុត​ទាំង​ ១០០ ​​ក្នុង​លោក" ​​​​ក្នុង​​បញ្ជី​​​ទស្សនាវដ្ដី ​Forbes។

 

កាល​ពី​ថ្ងៃ​អង្គារ​ទស្សនាវដ្ដី​មួយ​នេះ​បាន​ចេញ​បញ្ជី​ឈ្មោះ​ស្ត្រី​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ពិភព​លោក​ដោយ​​ Taylor Swift ​ឈរ​នៅ​លំដាប់​ទី​៦៤​ក្នុង​បញ្ជី។ ​ទស្សនាវដ្ដី​របស់​អាមេរិក​នេះ​បាន​និយាយ​ថា៖ "នាង​មិន​ត្រឹមតែ​បាន​បំបែក​កំណត់ត្រា​លក់​អាល់ប៊ុម​ និង ​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​ជា​មួយ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់​នាង​នោះ​ទេ ប៉ុន្តែ​នាង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​​ខ្លួន​នាង​ជា​អ្នក​ជំនួញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ម្នាក់​ដែរ "។

 

 

ទស្សនាវដ្ដី​ដដែល​បាន​បន្ថែម​ទៀត​ថា ​​​នាង​បាន​ផ្លាស់ប្ដូរ​​​ធម្មជាតិ​របស់​​អ្នក​​សិល្បៈ​ដោយ​បាន​បង្ហាញ​ពី​រឿង​ផ្ទាល់​ខ្លួន​នៅ​បណ្ដាញ​សង្គម ​Twitter ​និង Instagram ​​និង​បាន​ចំណាយ​ពេល​​​​ជាមួយ​អ្នក​គាំទ្រ​របស់​នាង។

 

​តារា​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ក្នុង​​​​​​​​​​ទស្សនាវដ្ដី ​Forbes​គឺ​តារា​សម្ដែង​ Oprah Winfrey​ ឈរ​នៅ​លេខ​១២​ ខណៈ ​Beyonce ​លេខ ២១​​ និង​​ Ellen DeGeneres លេខ៥០៕

 

 

បញ្ជី​ចំណាត់ថ្នាក់​ទាំង​ ១០០ ​របស់​ Forbes

 

អាន៖ ក្បួន​ខ្នាត​ញ៉ាំ​អាហារ​របស់​ក្រុម​ SECRET​ ដើម្បី​បាន​រាង​ស្អាត

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ dailymail