Van Gaal ​មាន​អារម្មណ៍​ដូច​អង្គុយ​ក្នុង​បង្គន់ ពេល​ Man Utd ​ទៅ​លេង​ក្រៅ​ដី

  • 2015-05-28 16:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Louis van Gaal ​បាន​និយាយ​ថា​រូប​លោក​មាន​អារម្មណ៍​ដូច​អង្គុយ​នៅ​ក្នុង​បង្គន់​អីចឹង នៅ​ពេល​ដែល​ក្រុម Manchester United ​ទៅ​ប្រកួត​ក្រៅ​ដី​ម្ដង​ៗ ព្រោះ​ថា​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​នៅ​ក្លិប​មួយ​ចំនួន​នៅ​អង់គ្លេស​មិន​មាន​បរិយាកាស​ល្អ​នោះ​ទេ។

 

 

បន្ទាប់​ពី​ជួយ​ក្រុម​បិសាច​ក្រហម​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង Premier League ​រដូវ​កាល​នេះ លោក Van Gaal ​បាន​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ប្រាប់​ទៅ​ទូរទស្សន៍ MUTV ​ថា៖ "​មួយ​រដូវ​កាល​មក​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា​មាន​ទាំង​ចំណុច​អាក្រក់​ និង​ល្អ​ក្នុង​វិស័យ​បាល់ទាត់​នៅ​អង់គ្លេស។ ចំណុច​អាក្រក់​គឺ​មាន​ក្លិប​មួយ​ចំនួន​នៅ​ទី​នេះ មិន​មាន​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ឱ្យ​បាន​ល្អ​នោះ​ទេ​សម្រាប់​កីឡាករ​និង​អ្នក​ចាត់ការ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​អង្គុយ​ក្នុង​បង្គន់​ជា​ច្រើន​ដង​មក​ហើយ ឱ្យ​តែ​ក្រុម​ Man Utd ​ទៅ​លេង​នៅ​ក្រៅ​ដី។ ហើយ​ចំណុច​ល្អ​វិញ​គឺ​បាល់​ទាត់​នៅ​ទី​នេះ ដូច​ជា​ការ​រស់​នៅ​របស់​ប្រជាជន​ទៅ​ហើយ អ្នក​គ្រប់​គ្នា​ស្រលាញ់​បាល់ទាត់ ហើយ​បាល់ទាត់​ក៏​ស្រលាញ់​អ្នក​គ្រប់​គ្នា​ដែរ”។

 

 

អតីត​អ្នក​ចាត់​ការ​ក្រុម Barcelona ​និង Bayern Munich ​ខាង​លើ​នេះ ទើប​តែ​មក​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​បាន​មួយ​រដូវ​កាល​ ហើយ​ក៏​ជា​អ្នក​ជួយ​ក្រុម​ម្ចាស់​ពាន​រង្វាន់ Premier League ​២០​សម័យ​មួយ​នេះ​ឱ្យ​បាន​ទៅ​លេង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វិញ​ផង​ដែរ​ក្រោយ​ពី​ខក​ខាន​​១​រដូវ​កាល​។ ដោយ​មាន​វ័យ​៦៣​ឆ្នាំ​​ទៅ​ហើយ បុរស​សញ្ជាតិ​ហុល្លង់​រូប​នេះ​ធ្លាប់​បាន​និយាយ​ហើយ​ថា Man Utd ​គឺ​ជា​ក្លិប​ចុង​ក្រោយ​របស់​លោក​​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​ក្រុម​បាល់ទាត់​៕

 

ចុចអាន៖Roy Keane៖ “Van Gaal ត្រូវ​ការ​ពេល​៣​ឆ្នាំទៀត ដើម្បី​ជោគ​ជ័យ”

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal