តិចនិកងាយៗបីយ៉ាង សម្អាតសាឡុងឲ្យបានស្អាត
- 2015-05-28 17:24:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកងាយៗបីយ៉ាង សម្អាតសាឡុងឲ្យបានស្អាត
ចន្លោះមិនឃើញ
ជាធម្មតា សាឡុងសាច់ក្រណាត់ ពេលប្រើប្រាស់យូរទៅ នឹងមានក្លិនមិនល្អ និងសម្បូរដោយមេរោគ ដែលទាមទារឲ្យមានការសម្អាតឲ្យបានស្អាត។ យ៉ាងណាក្ដី មិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបសម្អាតសាឡុងឲ្យបានត្រឹមត្រូវនោះទេ។ តិកនិកមួយចំនួនងាយៗខាងក្រោមនេះ នឹងអាចជួយប្រិយមិត្តឲ្យសម្អាតពូកក្រណាត់របស់សាឡុងបានស្អាតល្អ៖
ប្រើក្រណាត់សមកជួតសំអាត
ជ្រើសរើសក្រណាត់ ឬកន្សែងស្អាតមកជូតសំអាតពូកក្រណាត់សាឡុង ជាពិសេសក្រណាត់ ឬកន្សែងពណ៌ស ដែលវាអាចជួយជម្រះត្រង់កន្លែងដែលស្នាមកខ្វក់ស្អិតជាប់ខ្លាំង។
ប្រើម៉ាស៊ីនបូមសំអាតធូលី ភ្ជាប់ជាមួយច្រាស
ដោយប្រើម៉ាស៊ីនសំអាតធូលីភ្ជាប់ជាមួយច្រាសដុស អាចកម្ចាត់ចេញនូវជាតិកខ្វក់បាន។ អ្នកគ្រាន់តែរុញពីលើសាឡុងថើៗ ឬក៏អាចប្រើចំហាយទឹកក្ដៅដើម្បីកម្ដៅឲ្យវាឆាប់ចេញជាតិកខ្វក់បានងាយស្រួល និងមានប្រសិទ្ធភាព។
ប្រើម្សៅសូដា និងទឹកខ្មេះសម្អាតស្នាមប្រឡាក់
ប្រើវិធីទាំង២ខាងខាងលើ មិនប្រាកដថាអាចយកស្នាមប្រឡាក់ចេញអស់នោះដែរ។ អ្នកអាចបប្រើវិធីទី៣ ដោយលាយម្សៅសូដា ជាមួយទឹកខ្មេះ រួចបន្ថែមទឹកក្ដៅ សម្រាប់ដុសជូតសម្អាតថ្នមៗលើពូកក្រណាត់របស់សាឡុង។ វិធីនេះអាចជួយកម្ចាត់ស្នាមប្រឡាក់បានយ៉ាងមានប្រសិទ្ធភាព៕
ចុចអាន៖ បំពង់ជ័រធម្មតា ក្លាយជារបស់មានប្រយោជន៍ហួសស្មានក្នុងផ្ទះ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ ideadigezt