Lamborghini ​នឹង​​ផលិត​រថយន្ត​​ប្រណិត​ SUV ប្រជែង Rolls Royce

  • 2015-05-30 13:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័រ Lamborghini របស់​អ៊ីតាលី​ ប្រកាស​ជា​ផ្លូវ​ការ​ថា​ ខ្លួន​នឹង​ចាប់​ផ្តើម​ផលិត​រថយន្ត​ប្រភេទ SUV ឈ្មោះ Urus ដើម្បី​ប្រជែង​នឹង​ Rolls Royce អង់គ្លេស។

 

គំរូ Urus បង្ហាញ​នៅ​ប៉េកាំង​​កាល​ពី​ឆ្នាំ ២០១២

 

ក្រុមហ៊ុន​រថយន្ត​របស់​អ៊ីតាលី​មួយ​នេះ​នឹង​ចាប់​ផ្ដើម​ផលិត Urus នៅ​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត ពោល​គឺ​នៅ​ឆ្នាំ ២០១៨។ កាល​ពី​ពិព័រណ៍​រថយន្ត​អន្តរជាតិ Motor Show នៅ​ទីក្រុង​ប៉េកាំង​​ប្រទេស​ចិន កាល​ពី​ឆ្នាំ ២០១២ Lamborghini បាន​បង្ហាញ​គំរូ​រថយន្ត Lamborghini Urus ហើយ​ពេល​នេះ​ក៏​បាន​ប្រកាស​ផលិត​រថយន្ត​ប្រភេទ SUV នេះ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ សម្រាប់​ដាក់​លក់​លើ​ទីផ្សារ ក្នុង​គោល​បំណង​ដើម្បី​ប្រជែង​ជាមួយ Rolls Royce។

 

ក្រុម​រថយន្ត​ផលិត​រថយន្ត​ស្ព័រ​អ៊ីតាលី​មួយ​នេះ បាន​ឱ្យ​ដឹង​ថា រថយន្ត​ប្រណិត Urus ស៊េរី​ថ្មី​នេះ នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​មួយ​ចំនួន​ដូចជា អាមេរិក ចិន មជ្ឈិមបូព៌ា ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​រុស្ស៊ី ក្នុង​តម្លៃ​ជាង ២២ម៉ឺន​ដុល្លារ ហើយ​​រំពឹង​ថា​នឹង​លក់​បាន​ចំនួន ៣​០០០គ្រឿង​ក្នុង​មួយ​ឆ្នាំ។

 

ទាក់ទិន​នឹង​ការ​ប្រកាស​ផលិត​រយន្ត​ Urus នេះ ក្រុមហ៊ុន Lamborghini ក៏​នឹង​ត្រូវ​ពង្រីក​ផ្ទៃ​ដី​រោងចក្រ​​​ពី​ ៨ម៉ឺន​ ទៅ ១៥ម៉ឺន​ម៉ែត្រ​ការ៉េ ហើយ​ចំនួន​បុគ្គលិក​នឹង​ត្រូវ​បន្ថែម​ប្រមាណ ៥០០នាក់​ថែម​ទៀត៕ ​​

 

 

 

 

 

 

អាន៖ Land Rover បញ្ចេញ​រថយន្ត​ថ្មី​​កង់​ ៦ ប្រជែង​ Mercedes

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ dailyrecordnbcnews