រថយន្ត​ស្ព័រ Range Rover ស៊េរី​ ០១៦ មាន​​អ្វី​​​ពិសេស​ខ្លះ?

  • 2015-06-02 20:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Range Rover Sport SVR ស៊េរី ២០១៦ ដែល​បាន​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ ជា​ប្រភេទ​រថយន្ត​ស្ព័រ​ទំនើប ​និង​មាន​​កម្លាំង​ម៉ាស៊ីន​ខ្លាំង​​របស់​ក្រុមហ៊ុន​អង់គ្លេស Jaguar Land Rover។

 

 

Range Rover Sport SVR នេះ​ត្រូវ​បាន​ផលិត​សម្រាប់​​ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​ ដោយ​មាន​កៅអី​​អង្គុយ​​ធំ​ទូលាយ​ចំនួន​៥។ រថយន្ត​មួយ​នេះ​ធន់​នឹង​ការ​​បើក​បរ​លើ​ផ្លូវ​លំបាក​ដូចជា​​​ថ្ម​ ក្រួស ខ្សាច់ ភក់ និង​ទឹក​ បាន​​ជម្រៅ​ជិត​១ម៉ែត្រ (៣៣,៥អ៊ីញ)។ ​

 

SVR ស៊េរី ០១៦នេះ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ដល់​ទៅ ៥៥០សេះ បំពាក់​ដោយ​ម៉ាស៊ីន​ V8 ទំហំ 5.0 លីត្រ ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ ៨វគ្គ និង​មាន​ទម្ងន់​ដល់​ទៅ ២,៥តោន។ កង់​មុខ​មាន​ទំហំ ២៥ស.ម និង​កង់​ក្រោយ​ ២៧ស.ម ហើយ​តួ​រថយន្ត​មាន​កម្ពស់​ផុត​ពី​ដី ២៣ស.ម។ ក្នុង​ចម្ងាយ​ផ្លូវ១០០គ.ម ​Range Rover SVR ស៊ី​សាំង ២០,២លីត្រ សម្រាប់​ផ្លូវ​ក្នុង​ទីក្រុង និង ១៤,៩លីត្រ សម្រាប់​ផ្លូវ​ឆ្ងាយ។ ​

 

 

ចំពោះ​សន្ទុះ​ល្បឿន​កុងទ័រ​របស់​វា​វិញ អាច​លោត​ពី ០​ទៅ ៦០គ.ម/ម៉ ក្នុង​រយៈ​ពេល​ ៤,៥វិនាទី និង​មាន​សន្ទុះ​ល្បឿន​អតិបរមា ២៦០គ.ម/ម៉។ ចំពោះ​ផ្នែក​ខាង​ក្រោយ​របស់ SVR ស៊េរី​ ០១៦នេះ មាន​បំពង់​ស៊ី​ម៉ាំង​ធំ​រាង​មូល​ចំនួន ៤។ សម្ភារៈ​នៅ​កន្លែង​អង្គុយ​ខាង​មុខ​ភាគ​ច្រើន​ផលិត​ពី​សារធាតុ​កាបូន Fiber និង​អាលុយមីញ៉ូម។ ម៉ូដែល Range Rover Sport SVR ស៊េរី​ឆ្នាំ​២០១៦នេះ មាន​តម្លៃ​ប្រហែល ១២៦ ០០០ដុល្លារ (តម្លៃ​នៅ​បរទេស)។​

 

**សង្ខេប​ចំណុច​សំខាន់ៗ៖

-កម្លាំង​ម៉ាស៊ីន៖ ៥៥០សេះ បំពាក់​ដោយ​ម៉ាស៊ីន​ V8 ទំហំ 5.0 លីត្រ -ប្រអប់​លេខ៖ ប្រអប់​​​លេខ​​ស្វ័យ​ប្រវត្តិ ៨វគ្គ -ទម្ងន់​៖ ២,៥តោន -ស៊ីសាំង៖ ២០,២លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ១០០គ.ម សម្រាប់​ផ្លូវ​ក្នុង​ក្រុង និង​១៤,៩លីត្រ សម្រាប់​ផ្លូវ​ឆ្ងាយ។ -សន្ទុះ​ល្បឿន​អតិបរមា ២៦០គ.ម/ម៉ -តម្លៃ៖ ប្រហែល ១២៦ ០០០​ដុល្លារ៕

 

 

 

 

 

 

 

 

 

អាន៖ Lamborghini ​នឹង​​ផលិត​រថយន្ត​​ប្រណិត​ SUV ប្រជែង Rolls Royce

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ autoguide