បុរស​ម្នាក់​ប្រើ​កាក់ ៤​តោន​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង

  • 2015-06-04 15:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ បុរស​ម្នាក់​នៅ​ក្រុង Shenyang ខេត្ត Liaoning ប្រទេស​ចិន បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​តម្លៃ ៦៨០០០០​យាន់(ជាង ១០​ម៉ឺន​ដុល្លារ) ដោយ​ប្រើ​កាក់ ៦៦០០០០​យាន់ និង​ក្រដាស​ប្រាក់ ២០០០០​យាន់។

 

 

កាក់​ដ៏​ច្រើន​នោះ ត្រូវ​រុំ​ជា​ដុំ​ចង​ជា​បាច់​ចំនួន ១៣២០​បាច់ ដែល​មាន​ទម្ងន់​សរុប ៤​តោន ហើយ​តម្រួត​គ្នា​ក្នុង​ឡាន​ដល់​កម្ពស់ ជាង ៤​ម៉ែត្រ។ បុគ្គលិក ១០​នាក់ បាន​ចំណាយ​ពេល ជាង ១​ម៉ោង ដើម្បី​ប្រមូល​កាក់​ទាំង​នោះ​ចេញ​ពី​ឡាន ទៅ​ដាក់​ក្នុង​ហាង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Liaoshen Evening News។

 

​លោក Gan ដែល​កំពុង​ធ្វើការ​នៅ​ស្ថានីយ​ហ្គាស និង​ជា​អតិថិជន​ទិញ​ឡាន បាន​ពន្យល់​ថា លោក​បាន​ប្រមូល​កាក់​ពី​រថយន្ត​ទាំង​ឡាយ​ដែល​ឈប់​បញ្ចូល​ហ្គាស។ លោក​បាន​សម្រេច​ចិត្ត​សន្សំ​កាក់​ទាំង​នោះ​នៅ​តាម​ធនាគារ រហូត​ដល់​ពេល​នេះ​ទើប​បញ្ចេញ​មក​ទិញ​ឡាន​តែ​ម្ដង៕

 

​​​

ចុចអាន៖ ព្រះ​សង្ឃ​ប្រើ​កាក់​ជិត​មួយ​តោន​ទិញ​បំពង់​ទឹក​ក្ដៅ រាប់១៣​ម៉ោង​ទើប​អស់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទថ្មី