អគារ​ទាំង​១០ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​ពិត

  • 2015-06-04 20:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា ស្ថាបត្យករ​​តែង​​ច្នៃ​​​ម៉ូដ​អគារ​​ស្អាត ប្លែកៗ​ដើម្បី​ឲ្យ​មាន​ភាព​ស្រស់​ស្អាត ​និង​ទាក់​ទាញ។ សម្រាប់ អគារ​ខាង​ក្រោម​នេះ​វិញ ​ត្រូវ​បាន​សង់​ឡើង​យ៉ាង​​ចម្លែក​ពី​គេ​ រហូត​ដល់​អ្នក​អាច​មិន​គិត​ថា​វា​ជា​ការ​ពិត។

 

១. Pallais Bulles ប្រទេស​បារាំង

 

 

​​អគារ Pallais Bulles​ ត្រូវ​បាន​សង់​ឡើង​ទល់​មុខ​នឹង​ឈូង​សមុទ្រ​Cannes ដែល​ជា​កម្ម​សិទ្ធ​របស់​Pierre Cardin។

 

២. Rotating Tower ឌុយបៃ​ អារ៉ាប់រួម

 

 

អគារ Rotating Tower​ នេះ​ជា​ស្នាដៃ​រចនា​របស់ ​David Fischer។ អគារ​ដែល​ប្រែ​ទម្រង់​​ហើយ​គ្រប់​ជាន់​នីមួយៗ​​អាច​មើល​ឃើញ​ទេសភាព​ប្លែកៗ​ពី​គ្នា។

 

៣. អគារ​ Atomium ប្រទេស​បែលហ្សិក​

 

 

អគារ​ Atomium ​ដែល​​មាន​មូលដ្ឋាន​ជា​ទម្រង់​គ្រីស្តាល់​​ និង​សង់​ឡើង​សម្រាប់​ការ​បង្ហាញ​ពិព័រណ៍​​នៃ​តំបន់​អឺរ៉ុប។

 

៤. អគារ​ Dancing House ​សាធារណរដ្ឋ​ឆេក

 

 

​អគារ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ទាំង​ចម្រូងចម្រាស់។ ​ប្រធានាធិបតី ​Václav Havel ​បាន​រំពឹង​ទុក​ថា​អគារ​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​សកម្មភាព​​វប្បធម៌ផ្សេងៗ។ បច្ចុប្បន្ន​​វា​មាន​ការិយាល័យ​ជា​ច្រើន​រួម​ទាំង​ហាង​អាហារ​ជា​ច្រើន​នៅ​លើ​ដំបូល​អាគារ​។

 

៥. អគារ​ Wonderworks សហរដ្ឋអាមេរិក

 

 

អគារ​ផ្កាប់​ផ្ងារ​មួយ​នេះ​ត្រូវ​បាន​សង់​ឡើង​ក្នុង​ឆ្នាំ​១៩៩៨ ​ដែល​វា​មើល​ទៅ​ដូច​ជា​ផ្ទះ​មួយ​ដែល​ជួប​គ្រោះ​ធម្មជាតិ​​អ្វី​មួយ។

 

៦. អគារ​​ Experience Music Project សហរដ្ឋអាមេរិក​

 

 

អគារ​ដែល​ជា​សារមន្ទីរ​​ប្រវត្តិសាស្ត្រ​តន្ត្រី​មួយ​នេះ ធ្លាប់​បាន​កសាង​ឡើង​ដោយ​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស់​ និង​បាន​ជាប់​ជា​អគារ​ដែល​រាង​​ប្លែក​​បំផុត​ក្នុង​ពិភព​លោក​។

 

៧. អគារ​សារមន្ទីរជាតិ ប្រទេស​ចិន​

 

 

វា​​​​មាន​សណ្ឋាន​រាង​កោង​ដូច​អេលីប ដែល​មាន​ផ្ទៃ​មុខ​កាត់​១៤៩៥០០ម៉ែត្រ​ការ៉េ។ វា​ត្រូវ​បាន​គេ​​សង់​ឡើង​ដោយ​ប្រើ​​​កញ្ចក់​កោង​ និង​សំបក​រ៉ែ​Titanium។

 

៨. អគារ​ថ្ម​ Stone House ប្រទេស​ព័រទុយហ្គាល់​​​

 

  ​​​​​ជា​ផ្ទះ​ដែល​សង់​នៅ​ចន្លោះ​ដុំ​ថ្ម​ធំៗ​ពីរ​ ដែល​​វា​ត្រូវ​បាន​គេ​យក​សណ្ឋាន​ពី​ក្នុង​រឿង​តុក្កតា។

 

៩. អគារ​ Kunsthaus Graz ប្រទេស​អូទ្រីស

 

 

អគារ​នេះ​ត្រូវ​បាន​សាង​សង់​ដូច​ផ្ទះ​មនុស្ស​ភព​ផ្សេង ប៉ុន្តែ​វា​​គឺ​​​សម្រាប់​កម្មវិធី​សិល្បៈ​ ។

 

១០. អគារ​House Attack ប្រទេស​អូទ្រីស​​

 

 

អគារ​House Attack គឺ​បាន​សង់​ឡើង​ជា​របៀប​កំប្លែង​ដែល​ជា​តំណាង​ឲ្យ​សិល្បៈ​ដ៏​ល្បីល្បាញ៕

 

ចុច​អាន៖ ផ្លូវ​តាម​​​ចំណោត​​ភ្នំ​​​នៅ​​ចិន​ គួរ​ឲ្យ​ខ្លាច​ តែ​គេ​សរសើរ​ថា​ស្អាត​អស់​ទាស់

 

ដោយ៖ មាន​ រតនា

ប្រភព៖ storyeo