អ្នកជំនាញខ្មែរពីររូបប្រាប់ពីគុណវិបត្តិ និងគុណសម្បត្តិនៃការសម្រេចកាម
- 2015-06-05 13:00:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញខ្មែរពីររូបប្រាប់ពីគុណវិបត្តិ និងគុណសម្បត្តិនៃការសម្រេចកាម
ចន្លោះមិនឃើញ
ឃ្លា «ជួយខ្លួនឯង» និយាយឱ្យចំ «ការសម្រេចកាម» ជាការប្រើប្រាស់ដៃ ឬឧបករណ៍សិប្បនិមិត្ត លេងលើប្រដាប់បន្តពូជ។ តាមការចុះផ្សាយ របស់គេហទំព័រសុខភាពបរទេសល្បីៗសឱ្យឃើញថា វិធីជួយខ្លួនឯងញឹកញាប់ពេក អាចធ្វើឱ្យបុរសស្ត្រី ជួបបញ្ហាជាច្រើន ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពបន្តពូជខ្មែរពីររូប បានប្រាប់ថាគ្មានអ្វីប៉ះពាល់ច្រើនទេ តែក៏ត្រូវប្រុងប្រយ័ត្នដែរ។
គេហទំព័រទាំងនោះបង្ហាញថា បុរសចូលចិត្តជួយខ្លួនឯង នឹងជួបបញ្ហាដូចជាធ្វើឱ្យអង្គជាត និងអ័រម៉ូនផលិតទឹកកាមចុះខ្សោយ ពិការមេជីវិតឈ្មោល កូនកើតមកមិនគ្រប់ខែ (តែករណីនេះមិនមានច្រើនទេ)។ ចំណែកស្ត្រីអាចប្រឈមនឹងបញ្ហាស្បូនចុះខ្សោយ មិនអាចបង្កើតកូនបាន ឬត្រូវរំលូតកូនជាដើម។
(រូបតំណាង)
ទោះជាមានការលើកឡើងយ៉ាងនេះក្ដី អតីតគ្រូពេទ្យបង្គោលជំនាញសុខភាពបន្តពូជ នៃអង្គការរ៉ាក់ និងជាគ្រូបង្រៀនទូទៅ នៅសាលាពេទ្យ PPI លោក លាង ធី បានថ្លែងថាគ្មានអ្វីប៉ះពាល់ធំដុំឡើយ។
បញ្ជាក់លើការអះអាងខាងលើ លោកគ្រូនិយាយថា ៖«ទេ! គ្មានអ្វីប៉ះពាល់ច្រើនទេ អឺ...គ្រាន់តែអាចធ្វើឱ្យរលាកប្រដាប់ភេទ និងឈឺចាប់ប៉ុណ្ណឹង!»។ ទោះយ៉ាងណា លោកព្រមានថា បើសិនជាដៃមិនស្អាត នោះនឹងឆ្លងជំងឺផ្សេងៗ ហើយបើប្រើដៃច្រើន នាំឱ្យអស់កម្លាំងខ្លាំង ល្ហិតល្ហៃដៃជើង។
ចំណែកអ្នកគ្រូពេទ្យ សិព វីរីយ៉ា បុគ្គលិកនៃពេទ្យអង្គការ Media One មានប្រសាសន៍ដូចនឹងលោក លាង ធី ថា ការប្រើដៃ ឬឧបករណ៍សិប្បនិមិត្ត ដើម្បីបំពេញសេចក្ដីសុខ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរឡើយ ៖«បើសម្រេចកាមបែបហ្នឹង គ្រាន់តែដាច់រលាត់លិង្គ និងរហែកទ្វារមាស និងបង្កឱ្យឈឺចាប់ ហើយបើដៃនិងឧបករណ៍ គ្មានអនាម័យ នឹងនាំឱ្យកើតជាជំងឺកាមរោគផ្សេងៗ»។
អ្នកគ្រូបន្តថា ចំពោះបញ្ហាធ្វើឱ្យស្បូនចុះខ្សោយ មិនអាចទៅរួចទេ ព្រោះស្បូនជាសរីរាង្គនៅផ្នែកខាងក្នុង ហើយបញ្ហាថាពិបាកបង្កើតកូន គឺរឹតតែមិនអាចកើតឡើងដែរ។
បន្ថែមលើនេះលោក លាង ធី គូសបញ្ជាក់ថា ផ្ទុយទៅវិញការជួយខ្លួនឯង ធ្វើឱ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ ដោយគ្រាន់តែថានឹងអស់កម្លាំងខ្លាំង ប៉ុន្តែបើញ៉ាំអាហារប៉ូវបំប៉ន់វិញនោះ កម្លាំងនឹងដូចដើមវិញ។ ម្យ៉ាងទៀតការប្រើដៃ អាចជួយឱ្យមនុស្សជៀសផុតពីជំងឺនានាតួយ៉ាង កាមរោគ អេដស៍ និងមានផ្ទៃពោះជាដើម។
ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ គេហទំព័រសុខភាពបរទេស បានចុះផ្សាយថា ការសម្រេចកាមដោយខ្លួនឯង ជាជម្រើសសុវត្ថិភាពដ៏ល្អមួយ ព្រោះបុរសនារី នឹងមិនឆ្លងមេរោគអេដស៍ ថ្លើមប្រភេទ B&C ប្រមេះ ជំងឺ Chlamydia និងជំងឺឆ្លងផ្សេងៗទៀត បាត់អស់នូវអារម្មណ៍តានតឹង និងមិនងាយឈឺថ្កាត់៕
ចុចអាន៖ អត្ថប្រយោជន៍សំខាន់ៗ៧ទៀតនៃការរួមភេទ ដែលអ្នកមិនដឹង
ចុចអាន៖ គុណសម្បត្តិ និងគុណវិបត្តិ ដែលអ្នកចូលចិត្តសម្រេចកាម គួរយល់ដឹង
អត្ថបទ៖ អ៊ុំ សុភក្តិ