ធ្វើ​ជ្រុះ​កាបូប​លុយ​៥​ថ្ងៃ ទើប​អាច​រក​បាន​មនុស្ស​ស្មោះ​ម្នាក់​ប្រគល់​ឲ្យ​វិញ

  • 2015-06-04 22:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ភារៈ​ទំនើប​ៗ​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​អស់​ភាព​ស្មោះ​ត្រង់ ប្ដូរ​មក​វិញ​នូវ​ភាព​លោភ​លន់​ចង់​​មាន​បាន ដោយ​មិន​គិត​ពី​អ្នក​ដទៃ។ ទោះ​យ៉ាង​ណា មនុស្ស​ស្មោះ​ត្រង់​នៅ​តែ​មាន​ជានិច្ច គ្រាន់​តែ​ពិបាក​រក​ប៉ុណ្ណោះ។ ដើម្បី​បញ្ជាក់​ការ​ពិត បុរស​ពីរ​នាក់ បាន​រៀប​ចំ​ធ្វើ​ជា​ជ្រុះ​កាបូប​លុយ និង​រង់ចាំ​ថត​សកម្មភាព។

 

 

បុរស​ម្នាក់​បាន​ធ្វើ​ជា​ជ្រុះ​កាបូប​លុយ ចំណែក​ម្នាក់​ទៀត​ជា​មិត្តភ័ក្ដិ​និង​គ្នា រង់​ចាំ​ផ្ដិត​យក​សកម្មភាព​ដោយ​សំងាត់។ គោល​បំណង​នៃ​សកម្មភាព​នេះ គឺ​ដើម្បី​តាម​ស្វែង​រក​មនុស្ស​ម្នាក់ ដែល​គ្មាន​អ្វី​សោះ​ក្នុង​ខ្លួន តែ​មាន​ចិត្ត​ស្មោះ​ត្រង់។

 

ជន​អនាថា​ជា​ច្រើន ដែល​រើស​បាន​កាបូប​នោះ​ហើយ បន្លំ​លាក់​ទុក​ធ្វើ​ជា​មិន​ដឹង មិន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​ឡើយ។ ទី​បំផុត អស់​រយៈពេល ៥​ថ្ងៃ​នៃ​ការ​សាកល្បង ទើប​មាន​បុរស​ចំណាស់​ម្នាក់​រើស​បាន និង​មាន​ចិត្ត​ស្មោះ​ត្រង់​ប្រគល់​ឲ្យ​ម្ចាស់​ដើម។

 

លោក​តា​អនាថា​ម្នាក់​នោះ ពុំ​មាន​អ្វី​ជាប់​ខ្លួន​ឡើយ ហើយ​ពេល​ប្រគល់​កាបូប​ទៅ​ឲ្យ​ម្ចាស់ លោក​តា​បាន​សុំ​សងគុណ​ខ្លះ ព្រោះ​ខ្លួន​គ្មាន​អ្វី​សម្រាប់​ទទួល​ទាន​ឡើយ។ ដោយ​ឃើញ​ពី​ភាព​ស្មោះ​ត្រង់​បែប​នេះ ម្ចាស់​កាបូប​បាន​រៀប​រាប់​ប្រាប់​ពី​ដំណើរ​រឿង និង​ប្រគល់​ប្រាក់ ១០០០​ដុល្លារ​ជូន​លោកតា​ផង​ដែរ...៕

 

ចង់​ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ៖ ​

 

 

 

ចុចអាន​៖ មើល​វីដេអូ​​នេះ​​ទើប​​ដឹង​ថា​ការ​តថ្លៃ​ទំនិញ​​ខុស​គ្នា​យ៉ាង​ណា

 

ដោយ៖ គង់ វិសាល ប្រភព៖ allviralpost