ហាង​លក់​ទំនិញ​​ធំៗ​​នៅ​បាងកក ​​ទាំង​ខ្មែរ​និង​បរទេស​​​និយម​ដើរ​ទិញ​ទំនិញ​

  • 2015-06-04 23:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​បាងកក​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​ សេដ្ឋកិច្ច​និង​ទេសចរណ៍​នៃ​ប្រទេស​ថៃ។ ទីក្រុង​ដ៏​ទំនើប​នៅ​អាស៊ី​នេះ​ត្រូវ​ចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាង​លក់​ទំនិញ​ធំ​បំផុត ដែល​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ទីក្រុង​នេះ តែងតែ​ស្វែង​រក​ផលិតផល​ប្រើប្រាស់​ប្រកប​ដោយ​គុណភាព​ខ្ពស់​ទាំង​យីហោ​ក្នុង​ស្រុក​និង​យីហោ​ល្បីៗ​ជុំវិញ​ពិភពលោក។

 

Central World

 

 

ជា​មជ្ឈមណ្ឌល​ហាង​លក់​ទំនិញ​ធំ​បំផុត​ទី​ ៦ របស់​ពិភពលោក ដែល​បាន​បើក​ដំណើរការ​កាល​ពី​ឆ្នាំ ២០០៦។ អាគារ​ពាណិជ្ជកម្ម​នេះ​មាន​ហាង​លក់​ទំនិញ​ធំ​ពីរ​គឺ Isetan និង Zen Central ដែល​មាន​លក់​សំលៀកបំពាក់ និង​គ្រឿង​ប្រើប្រាស់​ជា​យីហោ​ល្បីៗ​សុទ្ធ​ៗ​មក​ពី​ជុំវិញ​ពិភពលោក។

 

នៅ​ជាន់​ទី ៧ នៅ​អាគារ​នេះ មាន​កន្លែង​លេង Bowling រោង​ភាពយន្ត​ដ៏​ទំនើប​ព្រម​ទាំង International Food Court សម្រាប់​ប្រិយមិត្ត​ចូល​កម្សាន្ត​និង​ទទួល​ទាន​អាហារ​ដ៏​សំបូរ​បែប។

 

Central World ក៏​ជា​មជ្ឈមណ្ឌល​ហាង​លក់​ទំនិញ​ដែល​មាន​លក់​សំលៀកបំពាក់​កីឡា និង​គ្រឿង​ប្រើប្រាស់​ទាក់ទង​កីឡា​ធំ​បំផុត​នៅ​ទីក្រុង​បាងកក។

 

Siam Paragon

 

 

ស្ថិត​នៅ​ខាង​លិច Central World អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ​អាកាស​ប្រហែល ១០ នាទី។ Siam Paragon ជា​មជ្ឈមណ្ឌល​ហាង​លក់​ទំនិញ​​ដែល​មាន​លក់​ផលិតផល​ជា​ Brand ល្បី​ៗ​មាន​ដូចជា Louis Vuitton, Chanel, Burberry, Jimmy Choo, Marc Jacobs and Armani ក៏​ដូចជា​ហាង​លក់​ទំនិញ​ធូរ​ថ្លៃ H&M, Zara, Mango, TopShop, TopMan, Massimo Dutti and Miss Sixty។ នៅ​ទី​នោះ​ក៏​មាន​ក្លិប​ហាត់ប្រាណ​ដែល​ស្ថិត​នៅ​ជាន់​ទី ៤ ក៏​ដូចជា​ភោជនីយដ្ឋាន​នៅ​ជាន់​ផ្ទាល់​ដី​ដែល​មាន​​បម្រើ​ទាំង​អាហារ​​បែប​កូរ៉េ អ៊ីតាលី ចិន​ជា​ដើម។

 

MBK

 

 

ជា​មជ្ឈមណ្ឌល​ហាង​លក់​ទំនិញ​ដ៏​ចំណាស់​បំផុត​នៅ​អាស៊ី​ដែល​បាន​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ១៩៨៥។ ទី​នោះ​ល្បីល្បាញ​សម្រាប់​ក្មេង​ៗ​ជា​យុវតី​ថៃ​ក្នុង​ការ​ទំនិញក្នុង​ស្រុក​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ។ ប្រិយមិត្ត​ក៏​អាច​ស្វែង​រក​គ្រឿង​អេឡិចត្រូនិក​ដូចជា​ទូរសព្ទ កាមេរ៉ា រួម​ទាំង​គ្រឿង​អេឡិចត្រូនិក​ដទៃ​ទៀត​យ៉ាង​ពេញ​ចិត្ត​ផង​ដែរ។

 

Chatuchak Weekend Market

 

 

Chaktuchak ជា​ផ្សារ​ធំ​បំផុត​មួយ​ដែល​មាន​ផ្ទៃក្រឡា​ទំហំ ១ គីឡូម៉ែត្រ ជាមួយ​ស្តង់​លក់​ទំនិញ​ជាង ១៥ ០០០ ស្តង់​ដោយ​បែងចែក ២៧ តំបន់។ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​អាច​ទៅ​ស្វែង​រក​ទិញ​ផលិតផល​ជា​ស្នាដៃ​សិល្បៈ​ដូចជា​ចម្លាក់ គ្រឿង​សង្ហារិម គ្រឿង​អលង្ការ​ សម្លៀកបំពាក់​និង​របស់របរ​ប្រើប្រាស់​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ថោកៗ​។

 

Central chitlom

 

ជា​មជ្ឈមណ្ឌល​ហាង​លក់​ទំនិញ ដែល​ភ្ញៀវ​ទេសចរ​អាច​ស្វែង​រក​ផលិតផល​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ប្រកប​ដោយ​គុណភាព​ខ្ពស់។ មជ្ឍមណ្ឌល​ហាង​លក់​ទំនិញ​នេះ​មាន​កម្ពស់ ៧ ជាន់ ដែល​មាន​លក់​ផលិតផល​យីហោ​ល្បី​ៗ​មាន​ដូចជា​ម៉ាក Mulberry, Marc by Marc Jacobs, Dior and Louis Vuitton រួម​ទាំង​ទឹកអប់ គ្រឿង​អលង្ការ​ដែល​សុទ្ធ​តែ Brand មក​ពី​ក្រៅ​ប្រទេស។ សម្រាប់​ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍​ផលិតផល​ថៃ អាច​ទៅ​ស្វែង​រក​នៅ​ជាន់​ទី ៤ ដែល​មាន​លក់​ផលិតផល​ជា​ច្រើន​មាន​គ្រឿង​សម្អាង និង​ស្បែកជើង​ជា​ដើម។ នៅ​ទី​នោះ​ក៏​មាន​ភោជនីយដ្ឋាន​និង​ហាង​លក់​អាហារ Fast Food ជា​ច្រើន​ផង​ដែរ។

 

Pratunam Market

 

 

ជា​ផ្សារ​​មួយ​ដែល​ល្បី​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់​ទិញ​សំលៀកបំពាក់ ស្បែកជើង គ្រឿង​អលង្ការ កាបូប ដែល​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ធូរថ្លៃ​ជា​តម្លៃ​បោះ​ដុំ។ Pratunam ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត Shopping ក្នុង​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ។

 

មាន​ប្រិយមិត្ត​ណា​ខ្លះ​ ធ្លាប់​ទៅ​កម្សាន្ត​នៅ​ទី​នោះហើយយល់​បែប​ណា​ដែរ?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា