៣ចំណុចសំខាន់ៗពីវេទិកាសហគ្រិនជេស៊ីអាយ ២០១៥
- 2015-06-08 16:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចសំខាន់ៗពីវេទិកាសហគ្រិនជេស៊ីអាយ ២០១៥
ចន្លោះមិនឃើញ
ចំណុចសំខាន់ចំនួន៣ ដែលជាអត្ថន័យទាំងស្រុងក្នុង វេទិកាសហគ្រិនជេស៊ីអាយ ២០១៥ មាន យុទ្ធសាស្ត្រអាជីវកម្មប្រកបដោយនិរន្តរភាព យុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារសាជីវកម្ម និងយុទ្ធសាស្ត្ររៀបចំហិរញ្ញវត្ថុសាជីវកម្ម ដើម្បីធ្វើយ៉ាងណាជម្រុញឲ្យអាជីវកម្មកាន់តែជោគជ័យ។
នាកាសនោះ យុទ្ធសាស្ត្រអាជីវកម្មប្រកបដោយនិរន្តរភាព ទទួលបានការចង្អុលបង្ហាញ និងបកស្រាយពីវាគ្មិន ជាសហគ្រិនឆ្នើមលោក ប៉ិច បូឡែន អនុប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងជាស្ថាបនិក ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប។ យុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារសាជីវកម្ម មានលោក ឆូយ ពិសាល ប្រធានផ្នែកទីផ្សារក្រុមហ៊ុន ហ៊ួតត្រាកូអន្តរជាតិ លីមីតធីត ជាអ្នកបកស្រាយ និងយុទ្ធសាស្ត្រហិរញ្ញវត្ថុសាជីវកម្ម មានលោក ម៉ៅ សាវិន នាយកគ្រប់គ្រងផ្នែកវិនិយោគ របស់ក្រុមហ៊ុន Emerging Investment ជាវាគ្មិន។
វេទិកាសហគ្រិនរបស់ជេស៊ីអាយកម្ពុជាឆ្នាំ២០១៥នេះ ធ្វើឡើងដោយផ្ដោតសំខាន់លើយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍អាជីវកម្ម នាំឱ្យសហគ្រិន ក៏ដូចជាអ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្មថ្មី យកទៅពិចារណាដើម្បីភាពជោគជ័យ និងជួយដល់សហគ្រិន ដែលកំពុងដំណើរការអាជីវកម្ម ឱ្យកាន់តែមានភាពរីកចម្រើន។
មិនតែប៉ុណ្ណោះ វេទិនេះមានគោលបំណងចម្បងបីផ្សេងទៀតរួមមានទី១៖ ដើម្បីផ្ដល់ចំណេះដឹង ទៅសហគ្រិនគ្រប់រូប ឱ្យបានយល់ច្បាស់អំពីយុទ្ធសាស្ត្រ ក្នុងការធ្វើអាជីវកម្មឱ្យបានជោគជ័យ មាននិរន្តរភាព។ ទី២៖ ចង់ផ្ដល់នូវវេទិកាជួបជុំមួយ ដល់បណ្ដាសហគ្រិនពាណិជ្ជករ យុវជន ដើម្បីចែករំលែកនូវបទពិសោធន៍ និងគន្លឹះជោគជ័យ និងទី៣៖ ចង់ផ្ដល់ឱកាសពាណិជ្ជកម្មភាព ជាដៃគូអាជីវកម្ម និងភាពស្និទ្ធស្នាល ក្នុងបរិបទពិភពជំនួញ តាមរយៈការពង្រីកបណ្ដាញទំនាក់ទំនង។
គួរបញ្ជាក់ថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ បានរៀបចំវេទិកាសហគ្រិនជេស៊ីអាយ ២០១៥ (JCI Entrepreneur Square 2015) នៅសាលសន្និបាត សណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ៕
ចុចអាន៖ សាលាកម្សត់មួយក្នុងខេត្តតាកែវ កំពុងជួបភាពខ្វះខាត
ចុចអាន៖ UP ចំណាយជាងកន្លះលាន លើបន្ទប់ពិសោធន៍និងគ្លីនិកទន្តសាស្ត្រ
អត្ថបទ៖ អ៊ុំ សុភក្តិ