គូស្នេហ៍​ផ្សង​ព្រេង ជិះ​កង់​​ជិត ២​ម៉ឺន​គីឡូម៉ែត្រ​ពី​ចិន​ទៅ​អាហ្វ្រិក

  • 2015-06-08 22:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៤​ខែ​ក្រោយ​រៀប​ការ​រួច ប្ដី​ប្រពន្ធ​មួយ​គូ​បាន​​ធ្វើ​ដំណើរ​ផ្សង​ព្រេង​​តាម​កង់​លើ​ចម្ងាយ​ផ្លូវ​ជិត ២​ម៉ឺន​គីឡូម៉ែត្រ។ ឆ្លង​កាត់​អាកាស​ធាតុ​ត្រជាក់​ស្ទើរ​កក និង​រលក​កម្ដៅ​ដ៏​ខ្លាំង​ក្លា​នៅ​តាម​បណ្ដា​ប្រទេស​ទាំង១៧ ធ្វើ​ឲ្យ​គូស្នេហ៍​ផ្សង​ព្រេង​នេះ ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​រាប់​មិន​អស់។

 

 

លោក Philip ដែល​មាន​អាយុ ៣៤​ឆ្នាំ និង​ប្រពន្ធ​វ័យ ៣១​ឆ្នាំ Fran Johnson បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​​ការងារ​នៅ​ទីក្រុង Perth ប្រទេស​អូស្ត្រាលី រួច​ធ្វើ​ដំណើរ​ផ្សង​ព្រេង​តាម​កង់ លើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ បន្ទាប់​ពី​រៀបការ​រួច​បាន ៤​ខែ។ ប្ដី​ប្រពន្ធ​នេះ បាន​ចំណាយ​ពេល ៣២៦​ថ្ងៃ ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ១៧​ប្រទេស លើ​ចម្ងាយ​ផ្លូវ​ជាង ១៧៧០០​គីឡូម៉ែត្រ។ ​​​

 

ដំណើរ​ផ្សង​ព្រេង​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នេះ ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៤ ចេញ​ពី​ភាគ​ខាង​លិច​ប្រទេស​ចិន នៃ​ទ្វីប​អាស៊ី។ រយៈ​ពេល​ជិត ១​ឆ្នាំ​ក្រោយ​មក ទើប​ពួក​គេ​បាន​ធ្វើ​ដំណើរ​​ដល់​ទីក្រុង Cape Town ប្រទេស​អាហ្វ្រិកខាងត្បូង។ គូស្នេហ៍​ផ្សង​​ព្រេង​ទាំង​ពីរ​នាក់ បាន​ផ្ដិត​យក​រូបភាព​ពេល​ធ្វើ​ដំណើរ​តាម​ប្រទេស​នីមួយៗ ដែល​មាន​ប្រពៃណី​វប្បធម៌​ខុស​ៗ​គ្នា និង​មាន​គម្រោង​ចងក្រង​ជា​សៀវភៅ​ផង​ដែរ។

 

 

 

 

 

 

 

 

 

 

ចុចអាន៖ បុរស​​ចំណាស់​ម្នាក់​​ជិះកង់​ជុំវិញ​ពិភពលោក​​ ​ប្រើ​ពេល​អស់​១៨​ឆ្នាំ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី