Toyota Mirai ២០១៦ គ្មានបំពង់ស៊ីមុាំង ដោយសាររំផាយទឹក មិនមែនផ្សែងទេ
- 2015-06-09 15:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Mirai ២០១៦ គ្មានបំពង់ស៊ីមុាំង ដោយសាររំផាយទឹក មិនមែនផ្សែងទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុន TOYOTA បានផលិតនូវរថយន្តម៉ូដែលថ្មីគឺ Toyota Mirai សេរីឆ្នាំ ២០១៦ ដែលជាប្រភេទរថយន្តដំណើរការដោយថាមពលអ៊ីដ្រូសែនដំបូងបំផុតរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។
Mirai សេរីឆ្នាំ ២០១៦ គឺមានរាងស្រដៀងទៅនឹងម៉ូដែលគម្រូ Sedan Hybrid ដែលបានបង្ហាញក្នុងពិព័ណ៌ Paris Motor Show ដែរ។ នៅផ្នែកខាងមុខរបស់ Miria មានចង្កៀង LED និងចង្កៀងបញ្ឈរមួយគូរនៅផ្នែកខាងក្រោម។ ចំពោះផ្នែកក្រោយវិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមិនមានបំពង់ស៊ីម៉ាំងនោះទេដោយសារវាមិនត្រូវការមិនបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ហើយវាបំពាក់ដោយកង់ទំហំ ១៧ អ៊ីញ។
ផ្នែកខាងក្នុង Mirai ត្រូវបានបំពាក់ដោយអេក្រង់ឌីជីថលដែលអាចប្រើសម្រាប់ GPS Navigation, ការកម្សាន្ត, និងការភ្ជាប់ប្រព័ន្ធ (Connectivity), និងមុខងារផ្សេងៗទៀត។ ក្នុងនោះដែរក៏មានប្រព័ន្ធ Entune ប្រើសម្រាប់ស្វែងរកទីតាំងស្ថានីយអ៊ីដ្រូសែនថែមទៀតផង។ បន្ថែមទៀតនោះនៅផ្នែកកណ្ដាលនៃផ្ទាំងតាប្លូក៏មានអេក្រង់មួយទៀតប្រើសម្រាប់បញ្ជា កំដៅ ខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ ហើយនៅលើដៃចង្កូតមានប៊ូតុងសម្រាប់បញ្ជាមួយចំនួន។
Mirai សេរីឆ្នាំ ២០១៦ ដំណើរការថាមពលដោយឧបករណ៍ Fuel Cell Technology ប្រើដើម្បីបង្កើតថាមពលអគ្គិសនី ដោយការប្រើសារធាតុអ៊ីដ្រូសែន និងអុកស៊ីសែន នឹងបញ្ចេញទៅវិញជាចំហាយទឹក។ បច្ចេកវិទ្យាមួយនេះគឺមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ ម៉ូទ័រអគ្គិសនីរបស់វាអាចបង្កើតថាមពលបានកម្លាំង ១៥៣ សេស ដែលអាចឲ្យរថយន្តដំណើរការបានពី ០ ទៅ ៩៦ គ.ម ក្នុងមួយម៉ោងត្រឹមតែរយៈពេល៩វិនាទី និងពី ៤៨ ទៅ ៨០គ.មក្នុងរយៈពេល ៣,៦វិនាទី។ ធុងអ៊ីដ្រូសែនរបស់វាគឺត្រូវបានបង្កើតឡើងដោយសារធាតុ Kevlar និងជាតិសរសៃ ដើម្បីជៀសវាងការផ្ទុះអំឡុងពេលមានការបុក ឬទង្គិចអ្វីមួយ។ វាចំណាយពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះដើម្បីបំពេញវា។ Miria មានប្រវែងតួខ្លួនជិត ៥ ម៉ែត្រ និងមានទម្ងន់ជិត២តោន ហើយត្រូវបានលក់ក្នុងតម្លៃប្រហែល ៥៧៥០០ ដុល្លារ៕
ទស្សនាវីដេអូ៖
អានបន្ត៖ រថយន្តស្ព័រ Range Rover ស៊េរី ០១៦ មានអ្វីពិសេសខ្លះ?
ប្រែសម្រួល៖ សំនៀង ប្រភព៖ 2016releasecars