Land Rover ផលិតបច្ចេកវិទ្យាថ្មីអាចដឹងជង្ហុកលើផ្លូវ បញ្ចៀសគ្រោះថ្នាក់
- 2015-06-10 16:45:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Land Rover ផលិតបច្ចេកវិទ្យាថ្មីអាចដឹងជង្ហុកលើផ្លូវ បញ្ចៀសគ្រោះថ្នាក់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Jaguar Land Rover បានផលិតគំរូប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយសម្រាប់បំពាក់នៅលើរថយន្តដើម្បីពិនិត្យដឹងបានមុននៅពេល ឃើញរណ្ដៅ ឬជង្ហុកនៅតាមដងផ្លូវដើម្បីជៀសវាងពីគ្រោះថ្នាក់ និងការខូចខាតរថយន្ត។
គម្រូបច្ចេកវិទ្យាថ្មីនោះមានឈ្មោះថា ‘Pothole Alert’ គឺត្រូវបានផលិត និងស្រាវជា្រវបន្ថែមដោយក្រុមវិស្វកររបស់ក្រុមហ៊ុន Jaguar Land Rover។ ប្រព័ន្ធបច្ចេកវិទ្យាមួយនេះអាចដឹងបាននៅពេលមានជង្ហុកនៅផ្នែកខាងមុខ វិភាគដឹងពីទំហំ ជម្រៅ កម្រិតការគ្រោះថ្នាក់ និងការខូចខាតរថយន្ត ជាមួយនឹងប្រព័ន្ធ Sensor និង Scanner។
មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលវាដឹងថាទំហំនៃរណ្ដៅនោះអាចធ្វើឲ្យមានការខូចខាត ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ វានឹងបន្ថយល្បឿន ឬបញ្ឈប់រថយន្តតែម្ដង។ នៅពេលជួបជង្ហុក ប្រព័ន្ធនឹងសម្របចលនារបស់វា និងប្ដូរកម្ពស់បូមរថយន្តដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ ឬការខូចខាតរបស់រថយន្ត។
បន្ថែមទៀតនោះ វាអាចបញ្ជូនទិន្នន័យស្ថានភាពផ្លូវដែលត្រូវបានប្រមូលដោយ Scanner បញ្ជូនទៅកាន់រថយន្តផ្សេងទៀតដែលកំពុងបើកបរនៅលើដងផ្លូវតែមួយ ដើម្បីប្រុងប្រយ័ត្នមុនពេលពួកគេបានទៅដល់។ ក្រុមវិស្វករក៏កំពុងតែធ្វើការលើគម្រោងដើម្បីចែករំលែកទិន្នន័យដូចជារូបភាពនិងទីតាំងជាក់លាក់ កន្លែងដែលមានជង្ហុកលើដងផ្លូវជាមួយនឹងក្រុមព្រឹក្សារក្នុងតំបន់ដើម្បីធ្វើការជួសជុលវាជាប្រញាប់។
ក្រុមហ៊ុនរបស់អង់គ្លេសមួយនេះជឿជាក់ថា ប្រព័ន្ធនាំមុខ ‘Pothole Alert’ នឹងជួយសន្សំការចំណាយរបស់អ្នកបើកបររថយន្តទៅលើការខូចខាតគ្រោះថ្នាក់តាមដងផ្លូវ និងការធានារ៉ាប់រងរៀងរាល់ឆ្នាំ៕
អានបន្ត៖ Toyota Mirai ២០១៦ គ្មានបំពង់ស៊ីមុាំង ដោយសាររំផាយទឹក មិនមែនផ្សែងទេ
ប្រែសម្រួល៖ សំនៀង
ប្រភព៖ dailymail