កុំកុំ របួស​​ច្រមុះ​ក្នុង​​ឈុត​​កាប់​​ដាវ​

  • 2015-06-11 13:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំកុំ ថ្មីៗ​នេះ​បាន​រង​រ​បួស​​ច្រមុះ ខណៈ​ពេល​សម្ដែង​ឈុត​ប្រយុទ្ធ​​កាប់​ដាវ ជាមួយ​តារា​សម្ដែង Max Zhang។ ប្រភព​​ឱ្យ​ដឹង​ថា មុន​សម្ដែង​យកផ្លូវការ អ្នក​​ទាំងពីរ​បាន​ហាត់​លេង​ឈុត​ដាវ ​​សំណាង​អាក្រក់​ដាវ​របស់ Max ក៏​ខ្ទាត​ត្រូវ​ខ្ទង់​ច្រមុះ​​កុំកុំ​​ហូរ​ឈាមរហាម ដែល​​ធ្វើ​ឱ្យ​ក្រុមការងារ​ ព្រួយបារម្ភ​ជា​ខ្លាំង។

 

 

Max និយាយ​ថា៖ «ឈុត​​ដាវមាន​សភាព​លឿន តែ​​មួយ​វិនាទី​ប៉ុណ្ណោះ កាំបិត​របស់​ខ្ញុំ​ក៏​ត្រូវ​ច្រមុះគាត់។ ខ្ញុំ​សោកស្ដាយ និង​មាន​អារម្មណ៍​ថាធ្វើ​ខុស ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សរសើរ​គាត់​ណាស់។ គាត់​សើច​ពេល​របួស...គាត់​ពិត​ជា​តារាសម្ដែង​​ជំនាញ​ម្នាក់​មែន»។

 

ទោះបី​របួស​យ៉ាងណា កុំកុំ​បាន​ឆ្លើយ​តម​ដោយ​ស្នាម​ញញឹម និង​និយាយ​ថា វា​ជា​លទ្ធផល​របស់​អ្នក​បរាជ័យ។ គ្រោះថ្នាក់​តែង​កើត​មាន​នៅ​ពេល​ថត​ភាពយន្ត ហើយ​លោក​បារម្ភ​ថា​របួសនេះ អាច​នឹង​ប៉ះពាល់​ដល់​ឈុត​មុនៗ។

 

គួរ​រំលឹក​ថា ក្នុង​ការ​ថត​ភាពយន្ត “Ip Man 3" កន្លង​មក​ កុំកុំ​ក៏​របួស​ម្រាម​ដៃ​ផង​ដែរ ពេល​សម្ដែង​ឈុត​វាយ​ប្រហារ​ជាមួយ​ អតីត​កីឡាករ​ប្រដាល់ Mike Tyson ហើយ Tyson ក៏​រងរបួស​បាក់​ម្រាម​ដៃ​ដែរ ពេល​ថត​ជាមួយតារា​ក្បាច់គុន ពូកែ​ក្បាច់​ចំបាប់​​រូប​នេះ៕

 

 
 

 

ដឹង​ថា កុំកុំ ធ្លាប់​ខ្ចីបុល​គេ​នៅ​ពេល​ណា​អត់?

ឈុត​លើ​គ្រែ​ Chi-ling និង​ប្រុស​ចាស់​​កំពុង​ល្បី

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ asianpopnews