Simeone៖ Real Madrid អាច​​លើក​ពាន​La Liga រដូវ​កាល​ក្រោយ

  • 2015-06-11 14:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លើកឡើង​របស់​អ្នក​ចាត់ការ​ក្រុម​ AT Madrid ម្ចាស់​ជើងឯក​ពាន La Liga រដូវ​កាល​២០១៣-២០១៤​នេះ​ បន្ទាប់​ពី​ក្លឹប​ស្ដេច​ស ​ដក​លោក​Carlo Ancelotti ដែល​ដឹក​នាំ​ក្រុម​មិន​​ដណ្ដើម​បាន​ពាន ​​មួយ​សោះ​​ និង​ជំនួស​ដោយ​ Rafael Benitez ដោយ​សង្កត់​ធ្ងន់​ថា ​លើក​ពាន ​គឺ​អ្វី​ដែល​ក្លឹប​ចង់បាន។

 

ជុំវិញ​មហិច្ឆតា​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​ពាន​របស់​​ក្លឹប​បដិបក្ខ​ស្ដេច​ស Diego Simeone បន្ត​ថា "Real Madrid ​ជា​ក្រុម​ដែល​គ្រោះ​ថ្នាក់​បំផុត​បើ​ធៀប​ជាមួយ​ក្រុម​ដទៃ ​ក្នុង​ការ​ដណ្ដើម​ពាន​La Liga រដូវ​កាល​ក្រោយ ​ព្រោះ​អី Real មិន​អាច​ឈ្នះ​ពាន​(លីក​កំពូល​ក្នុង​ស្រុក) ​តែ​១​នោះ​ទេ រយៈពេល​ ៧ឆ្នាំ ”។

 

 

ចាប់​​ពី​ឆ្នាំ ២០០៩​មក ​Real Madrid លើក​ពាន​ La Liga បាន​តែ​ម្ដង​គត់ ​គឺ​នៅ​ឆ្នាំ ២០១២ ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho មុន​ពេល​អ្នក​ចាត់​ការ​រូប​នេះ ​ចាកចេញ​ពី Santiago Bernabéu ​កាល​ពី​២០១៣ ​ទៅ​កាន់​លីក​កំពូល​អង់គ្លេស​ដឹក​នាំ តោខៀវ។

 

ពាន​​​​Copa del Rey រដូវ​កាល​មុន ​Simeone ​ជោគជ័យ​ខ្លាំង​បន្ទាប់​ពី​ដឹកនាំ​កូន​ក្រុម​របស់​លោក (Atlético Madrid) ​ទម្លាក់​​កូន​ក្រុម​របស់  Ancelotti ​ (Real Madrid) ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ៤-២ (ជើង​ទី​១ ក្រៅ​ដី ​ដោយ​លទ្ធផល ​២-២ និង​ជើង​ទីពីរ​ក្នុង​ដីលត់Real ២-០) ហើយ​ឡើង​ទៅ​ជួប​Barcelona។

 

តើ​រដូវ​កាល​ក្រោយ​នេះ ក្រុម​ស្ដេច​ស ​ពិត​ជា​មាន​លទ្ធភាព​អាច​ផ្ដួល​ក្រុម​ខ្លាំង​ពីរ ​គឺ​ Barcelona និង Atlético Madrid បាន​មែន​ឬ​យ៉ាង​ណា? ​

 

អាន៖ Khedira ចេញ​​ពី Real ទៅ​Juventus ផ្លូវ​ការ​ហើយ អាន៖ Mourinho៖ ខ្ញុំ​ត្រូវ​ការ​កីឡាករ​ថ្មី ​៣​នាក់​ទៀត

 

ដោយ៖ ​ខ្លាឃ្មុំតូច ប្រភព៖ goal

អត្ថបទថ្មី