Real ប្រកាសលេងមិត្តភាព ៣ទ្វីបផ្សេងគ្នា រដូវក្ដៅនេះ
- 2015-06-11 22:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ប្រកាសលេងមិត្តភាព ៣ទ្វីបផ្សេងគ្នា រដូវក្ដៅនេះ
ចន្លោះមិនឃើញ
ក្លិបយក្សអេស្ប៉ាញ Real Madrid បានប្រកាសជាផ្លូវការថា ពួកគេនឹងធ្វើដំណើរទេសចរណ៍ ទៅប្រកួតមិត្តភាព ឆ្លងកាត់៣ទ្វីបផ្សេងគ្នានៅរដូវក្ដៅនេះ ចាប់ពីថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី០៥ ខែសីហាខាងមុខ។
ចង់ដឹងមានទ្វីបណាខ្លះ សូមទស្សនាខាងក្រោម៖
១. ទ្វីបអូស្ត្រាលី – ប្រទេសអូស្ត្រាលី
Real នឹងត្រូវប្រកួតមិត្តភាពដំបូងគេ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៃពានរង្វាន់មិត្តភាព International Champions Cup ដែលនឹងត្រូវប៉ះ Roma នៅថ្ងៃទី១៨ ខែកក្កដា និងប៉ះ Manchester City នៅថ្ងៃទី២៤ ខែកក្កដា។ ការប្រកួតទាំង២លើកនេះ នឹងត្រូវធ្វើឡើងនៅទីលាន Melbourne Cricket Ground ដែលផ្ទុកអ្នកទស្សនាបានជាង ១០ម៉ឺននាក់ និងជាកីឡដ្ឋានធំបំផុតមួយលើលោក។
២. ទ្វីបអាស៊ី – ប្រទេសចិន
ស្ដេចស នឹងធ្វើដំណើរទៅប្រទេសចិន ដើម្បីលេងពានមិត្តភាព International Champions Cup មួយទៀត ដែលនឹងត្រូវប៉ះ Inter Milan នៅកីឡដ្ឋាន Tianhe នាទីក្រុង Guangzhou នៅថ្ងៃទី២៧ ខែកក្កដា និងប៉ះ AC Milan នៅ Shanghai Stadium ថ្ងៃទី៣០ ខែកក្កដា។
៣. ទ្វីបអឺរ៉ុប – ប្រទេសអាល្លឺម៉ង់
ក្រុមជើងឯកកំពូលអឺរ៉ុប១០សម័យកាលមួយនេះ នឹងត្រូវលេងពានមិត្តភាព Audi Cup នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលនឹងត្រូវប៉ះ Tottenham នៅថ្ងៃទី០៤ ខែសីហា នៅ Allianz Arena ខណៈដែល Bayern ប៉ះ AC Milan ក្នុងថ្ងៃដូចគ្នា។ បើក្រុមរបស់លោក Rafael Benítez ឈ្នះ នឹងអាចប៉ះក្រុមជើងឯកអាល្លឺម៉ង់ ឬក្រុមអ៊ីតាលី វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៥ ខែសីហាបន្តទៀត៕
ចុះប្រិយមិត្តជឿថា Real អាចនឹងលើកពានមិត្តភាពទាំង៣ ខាងលើនេះបាន ឬទេ?
-ចុចអាន៖ Simeone៖ Real Madrid អាចលើកពានLa Liga រដូវកាលក្រោយ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ realmadrid