Ronaldo ជា​កីឡាករ​ដែល​ប្រជាជន​លើ​ពិភពលោក​ស្គាល់​ច្រើន​ជាង​គេ

  • 2015-06-12 16:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​ជា​កីឡាករ​​អឺរ៉ុប ​ដែល​មាន​គេ​ស្គាល់​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ ពោល​គឺ​៨០​ភាគរយ​នៃ​ប្រជាជន​ទាំង​អស់​ ស្គាល់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ Repucom Sports ​ដែល​បង្ហាញ​កាល​ពី​ម្សិលមិញ​។

 

 

ប្រភព​ខាង​លើ​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​​ដែល​សិក្សា​ចំពោះ​ប្រជាប្រិយភាព​កីឡាករ​ដើម​កំណើត​នៅ​អឺរ៉ុប​ថា​ Ronaldo ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​ដែល​មាន​គេ​ស្គាល់​ច្រើន​ជាង​គេ ពោល​គឺ​៨៣​% ​នៃ​ប្រជាជន​លើ​លោក​ស្គាល់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ក្រុម Real Madrid ​មួយ​នេះ។ បើ​គិត​ពី​ចំនួន​បុរស ​និង​នារី​វិញ មាន​បុរស​៨៥​%​ និង​នារី​៨០​%​ នៅ​លើ​លោក​​ឮ​ឈ្មោះ Ronaldo ​។

 

ដោយសារ​តែ​ប្រជាប្រិយភាព​ខ្លាំង​បែប​នេះ​ហើយ​ ទើប​អតីត​កីឡាករ Manchester United ​រូប​នេះ​ទទួល​បាន​ប្រាក់​ពី​ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ ចាប់​ពី ៣០​លាន​អឺរ៉ូ ​ដល់​៣៥​លាន​អឺរ៉ូ​ឯ​ណោះ​ក្នុង​មួយ​ឆ្នាំ។ ចំពោះ​អ្នក​ឈរ​នៅ​លេខ​២​វិញ​គឺ​កីឡាករ​អង់គ្លេស​ Wayne Rooney ​របស់​បិសាច​ក្រហម​ ទទួល​៥៤​% និង​អ្នក​លេខ​៣​បាន​ទៅ​លើ Andres Iniesta ​បាន​សំឡេង​គាំទ្រ​៤៨​%។

 

បើ​គិត​ពី​ប្រជាប្រិយភាព​កីឡាករ​ទាំង​អស់​លើ​លោក​វិញ Lionel Messi ​ដែល​ជា​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​៤​សម័យ​ក៏​មិន​អាច​​នៅ​លើ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែរ ពោល​គឺ​មាន​​ប្រជាជន​តែ​៧៤​%​តែ​ប៉ុណ្ណោះ​ដែល​ស្គាល់​ឈ្មោះ Messi ។ នេះ​មាន​ន័យ​ថា​ Cr7 ​លេខ​១ រី​ឯ Messi ​បាន​លេខ​២ ជា​កីឡាករ​មាន​គេ​ស្គាល់​ច្រើន​ជាង​គេ​នៅ​លើ​លោក​នេះ៕

 

ចុចអាន“One Touch, One Goal” ធ្វើ​ឱ្យ Ronaldo ​ថ្មី​រហូតមិន​ចេះ​ចាស់

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ supersport

អត្ថបទថ្មី