ចង់ថត Selfie ពេក ឡើងលើដំបូលរថភ្លើង ត្រូវខ្សែភ្លើងឆក់របួសធ្ងន់
- 2015-06-15 17:07:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ថត Selfie ពេក ឡើងលើដំបូលរថភ្លើង ត្រូវខ្សែភ្លើងឆក់របួសធ្ងន់
ចន្លោះមិនឃើញ
ក្មេងស្រីជំទង់ ជនជាតិរុស្សីពីរនាក់បានរងរបួសធ្ងន់ក្រោយពេលដែលពួកគេទាំងពីរឡើងទៅថត Selfie នៅលើដំបូលរថភ្លើងនៃស្ថានីយរថភ្លើងនៃក្រុង Taganrog ភាគខាងត្បូង ប្រទេសរុស្ស៊ី។
ក្មេងស្រីវ័យអាយុ១៦ឆ្នាំទាំងពីរឈ្មោះ Olesya Belmasova និងAnastasiya Kirillova បានព្យាយាមតោងឡើងលើដំបូលប៉ារ៉ុងរថភ្លើងដឹកឥវ៉ាន់ចាស់មួយ ដែលចតស្ងៀម ដើម្បីថតរូប។ ពួកគេពុំដឹងថា ប៉ារ៉ុងរថភ្លើងនោះនៅមិនទាន់ឈប់ដំណើរការ និងនៅមានភ្លើងឡើយ។
ពួកគេទាំងពីរបានឆក់ដោយកម្លាំងអគ្គិសនីយ៉ាងខ្លាំង បន្ទាប់ពីប៉ះដែកដែលមានកម្លាំងអគ្គិសនីរាប់ពាន់វ៉ុល។
បុគ្គលិកធ្វើការនៅស្ថានីយរថភ្លើងម្នាក់ដែលបានឃើញហេតុការណ៍ពេលក្មេងស្រីទាំងពីរនាក់ឆក់ធ្លាក់ពីលើរថភ្លើងនោះ បានឲ្យដឹងថា ក្មេងស្រីម្នាក់ក្នុងចំណោមនោះ បានឆេះខ្លួនស្ទើរទាំងស្រុង ខណៈដែលក្មេងស្រីម្នាក់ទៀតបានឆេះខ្លួនរហូតដល់ជិតផ្ទុះ។
យ៉ាងណាក្ដី ក្មេងស្រីទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ ហើយខ្លួនប្រាណរបស់អ្នកទាំងពីរបានឆេះខ្លោច៧០ភាគរយទៅហើយ៕
ចុចអាន៖ បុរសម្នាក់តែងខ្លួនជាស្រីដើម្បីប្រលងជួសសង្សារសំណព្វចិត្ត
ប្រែសម្រួល៖ មាន រតនា ប្រភព៖ metro