Katy Perry ​បង្ហោះ​រូប​ស្ទើរ​ស្រាត​ ស្ទើរ​​​​​ជិត​​​ឲ្យ​ក្រុមហ៊ុន​ Moschino

  • 2015-06-16 13:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក​វ័យ ​៣០​ឆ្នាំ ​Katy Perry ​ថ្មីៗ​នេះ​បាន​បង្ហោះ​រូប​ពីរ​សន្លឹក​ទៅ​លើ​បណ្ដាញ​ Instagram ​របស់​ខ្លួន​បង្អួត​រាង​ពាក់​កណ្ដាល​ស្រាត ​និង​ពាក់​កណ្ដាល​ទៀត​បិទបាំង​ដោយ​អាវ​ធំ​វែង​ពណ៌​ខ្មៅ​ព្រម​ទាំង​​​​កាបូប​យួរ​នឹង​ដៃ​ផង។

 

​ការ​បង្ហោះ​រូប​របស់​ម្ចាស់​បទ​ "Dark Horse” ​គឺ​ជា​យុទ្ធនាការ​ថ្មី​របស់​នាង​ផ្សព្វផ្សាយ​​ក្នុង​នាម​ជា​ម៉ូដែល​ឲ្យ​ក្រុមហ៊ុន​ Fashion ​របស់​អ៊ីតាលី​ខាង​លើ។ ​​ត្រឹម​ ២០ ​នាទី​ប៉ុណ្ណោះ​ រូប​ពីរ​សន្លឹក​នោះ​ទទួល​បាន​ចំនួន​ Like ​ដល់​ទៅ ​២៦៨ ០០០ ​ដង ​និង​​ Comment ​ជិត​ ៦ ​ពាន់។

 

 

រូប​ថ្មី​ដែល​ Katy Perry ​បង្ហោះ​នៅ​លើ​ Instagram

 

កាល​ពី​សប្ដាហ៍​មុន ​តារា​ស្រី​ពូកែ​ប្ដូរ​ពណ៌​សក់​ប្លែកៗ​រូប​នេះ​បាន​បង្ហោះ​ឲ្យ​ប្រិយមិត្ត​ដឹង​ថា ​ខ្លួន​នាង​ជា​ម៉ូដែល​ប្រចាំ​ក្រុមហ៊ុន​ Moschino ​​ថ្មី​ដោយ​បញ្ចេញ​រូប​​ច្រើន​​​សន្លឹក​ចេញ​ស្ទីល​លំនាំ​ Fashion ​ទសវត្ស​ឆ្នាំ ​៩០ ​ដោយ​សរសេរ​ថា ​"មុខមាត់​ថ្មី​នៃ​ Moschino”៕

 

 

 

 

 

រូប​កាច់​ស្ទីល​ទសវត្ស​ឆ្នាំ ​៩០

 

អាន៖ ​​​ វត្តមាន​លើ​ទឹក​ដី​អង្គរ របស់​តារា​​ពិភពលោក​រូប​ណា ធ្វើ​ឲ្យ​ប្រិយមិត្ត​រំភើប​ចិត្ត​ជាង​គេ?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail

​​

អត្ថបទថ្មី