NASA បង្ហាញ​ផែន​ទី​អាកាសធាតុ​​ឆ្នាំ​២១០០ ដែល​តំបន់​ជា​ច្រើន​អាច​កើន​កម្ដៅ​ដល់ ៤៥​អង្សា

  • 2015-06-16 17:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សីតុណ្ហភាព​បច្ចុប្បន្ន​កំពុង​ហក់​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពិបាក​រស់នៅ​យ៉ាង​ខ្លាំង។ ប្រទេស​ឥណ្ឌា​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​បំផុត​ឆ្នាំ​នេះ បាន​បាត់បង់​អាយុ​ជីវិត​ប្រជាជន​អស់​ជាង ២៥០០​នាក់ ក្រោយ​កើន​កម្ដៅ​ដល់​ជិត ៥០​អង្សា​នៅ​តំបន់​ខ្លះ ចំណែក​នៅ​កម្ពុជា​កម្ដៅ​បាន​កើន​ឡើង​ដល់​ជិត ៤០​អង្សា។ ទោះ​យ៉ាង​ណា អង្គការ NASA របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ផែនទី​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ឆ្នាំ២១០០ ខាង​មុខ ដែល​កម្ដៅ​នៅ​តំបន់​ជា​ច្រើន​នឹង​កើន​ឡើង​ដល់ ៤៥​អង្សា។

 ផែន​ទី​បង្ហាញ​ពី​អាកាសធាតុ​ឆ្នាំ​២១០០

 

ទិន្នន័យ​ថ្មី ដែល​ផ្សាយ​ដោយ​អង្គការ NASA បាន​លាត​ត្រដាង​ពី​កម្រិត​ទឹក​ភ្លៀង ព្រម​ទាំង​កម្ដៅ ដែល​នឹង​ផ្លាស់​ប្ដូរ​ក្នុង​ឆ្នាំ​២១០០។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ពិភពលោក​ទាំង​មូល នឹង​បិទ​ទំព័រ​សតវត្ស​ទី២១ ដោយ​កម្ដៅ​ខ្លាំង​បំផុត​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន។

 

ទិន្នន័យ​ដែល​ទស្សន៍ទាយ​ទុក​ជា​មុន​នេះ ផ្អែក​ទៅ​លើ​កំណើន​​នៃ​កម្រិត​កាបូនឌីអុកស៊ីត ដែល​អាច​​ផ្លាស់ប្ដូរ​អាកាសធាតុ​នៅ​លើ​ពិភពលោក។ នៅ​ឆ្នាំ២១០០ កម្រិត​កាបូនឌីអុកស៊ីត​ក្នុង​បរិយាកាស នឹង​កើន​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ជា​មូលហេតុ​នៃ​កំណើន​សីតុណ្ហភាព​ខ្ពស់​ខុស​ពី​ធម្មតា។

 

[twentytwenty]

 

[/twentytwenty]

ផែន​ទី​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​ឆ្នាំ២០១០ និង​ឆ្នាំ២១០០

 

ប្រសិន​កម្រិត​កាបូនឌីអុកស៊ីត​ក្នុង​បរិយាកាស​កើន​ឡើង​ពីរ​ដង តំបន់​ជា​ច្រើន​ក្នុង​ទ្វីប​អាហ្វ្រិក អាមេរិកឡាទីន និង​ឥណ្ឌា អាច​មាន​សីតុណ្ហភាព​ខ្ពស់​បំផុត​ជា​មធ្យម​លើស​ពី ៤៥​អង្សា។ ក្រៅ​ពី​នេះ តំបន់​មួយ​ចំនួន​ទៀត ដែល​ធ្លាប់​មាន​អាកាសធាតុ​ត្រជាក់ ក៏​អាច​កើន​កម្ដៅ​ខុស​ពី​ធម្មតា​ដែរ៕

 

 

ចុចអាន៖ គ្រួសារ​អ្នក​ស្លាប់​ដោយ​រលក​កម្ដៅ​នៅ​ឥណ្ឌា​ទារ​សំណង​ជាង ១​៦០០​ដុល្លារ

 

​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymai