នាយ គ្រឿន រំលឹក​ពី​ចំណូល​កាល​រដូវ​ប្រាំង ចង់​ដឹង​ថា រក​បាន​ប៉ុន្មាន​អត់?

  • 2015-06-16 17:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ នាយ គ្រឿន  បាន​ឱ្យ​ដឹង​ថា រូប​គេ​អាច​រក​ចំណូល​បាន​ជិត​ ១​ ម៉ឺន​ដុល្លារ នៅ​រដូវ​ប្រាំង ដែល​ចំណូល​ទាំង​នោះ​បាន​ពី​កំប្លែង និង ​កាត់​សក់​តាម​រោង​ការ ជា​ដើម។

 

 

“បើ​ខែ​វស្សា​អញ្ចឹង​គ្មាន​អី​រក​ទេ ស៊ី​អំបិល​ហើយ។ ប៉ុន្តែ​ចូល​ដល់​ខែ​ប្រាំង​មុន​ចូល​ឆ្នាំ ឬ​ចូល​ឆ្នាំ​ហើយ យើង​អាច​រក​បាន ៧.០០០ ដុល្លារ ឬ​៨.០០០ ដុល្លារ​ប៉ុណ្ណឹង!"។ នាយ គ្រឿន បញ្ជាក់​មក​កាន់ Sabay ថ្មីៗ​នេះ។

 

តារា​កំប្លែង​រូប​នេះ​បញ្ជាក់​ថា ចាប់​ពី​ខែ​ តុលា ​តទៅ​រហូត​ដល់​ខែ​ចុង​ខែ ​ឧសភា ជា​រដូវ​កាក់កប​សម្រាប់​រូប​គេ ដែល​អាច​ចំណូល​បាន​ច្រើន​ពី​ការងារ​សិល្បៈ។ នាយ​បញ្ជាក់​ថា ដោយ​សារ​តែ​ចំណូល​ស្រុក​ខ្មែរ​រក​បាន​ជិត​ម៉ឺន​ដុល្លារ​ដែរ ទើប​សម្រេច​ចិត្ត​បដិសេធ សំណើ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង និង​ អាមេរិក​នា​ពេល​កន្លង​មក​របស់ ស្ប៉ន់ស័រ មួយ​ចំនួន ដោយ​សុខ​ចិត្ត​នៅ​ថត​ស្រុក​ខ្មែរ​វិញ។

 

នាយ គ្រឿន បន្ត​ថា៖" គេ​គិត​ថា ទៅ​ក្រៅ​រក​បាន​ច្រើន តែ​សម្រាប់​ខ្ញុំ​មិន​លើស​គ្នា​ប៉ុន្មាន​ទេ។ ទៅ​ស្រុក​គេ ដូច​ទៅ​សុំ​គេ​ហ្នឹង ខ្ញុំ​ពិបាក​អា​សម្ដែង​សុំ​លុយ​គេ ដូច​ខ្ជិល"។

 

តារា​កំប្លែង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​រដូវ​វស្សា​នេះ រូប​នាយ​បាន​ចូលរួម​ថត​ចំនួន​២​រឿង​ក្នុង​តម្លៃ​ខ្លួន ៤. ០០០ ដុល្លារ​ដូច​គ្នា ខណៈ​ការងារ​តាម​កម្មវិធី​ទូរទស្សន៍​មាន​ជា​ប្រចាំ​ផង​ដែរ។ នាយ គ្រឿន បង្ហើប​ថា កំពុង​រៀបចំ​ទិញ​ផ្ទះ​ក្នុង​ឆ្នាំ​នេះ សម្រាប់​ប្រពន្ធ​កូន​រស់​នៅ​សមរម្យ​ដូច​តារា​ផ្សេង​ទៀត​ដែរ ខណៈ​សព្វ​ថ្ងៃ​រស់នៅ​អាស្រ័យ​នាយ ពែកមី ជា​បង​ប្រុស។ ប៉ុន្តែ​នាយ​ថា នៅ​មិន​ទាន់​មាន​លុយ​គ្រប់​នៅ​ឡើយ​ទេ៕

 

អាន​អត្ថបទ៖ “ដេក​ជាមួយ​ខ្ញុំ​អត់ ១០០០ដុល្លារ?” ធ្វើ​ឲ្យ អេន យ៉ាដាវ ផ្ទុះ​កំហឹង

អាន​អត្ថបទ៖ គង់ ចាន់​ស្រីមុំ ចង់​បាន​កូន​២ តែ គឹម សីហា ចង់​បាន​ដល់ ៤

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម