មិន​ធម្មតា! តម្លៃ​ខ្លួន​ថត​ពាណិជ្ជកម្ម​របស់ Selena Gomez

  • 2015-06-16 19:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​ចម្រៀង និង​សម្ដែង​អាមេរិក Selena Gomez បាន​ក្លាយ​ជា​តារា​ផ្សព្វផ្សាយ​ផលិតផល​សាប៊ូ​កក់​សក់ Pantene ដែល​សម្រាប់​តំណែង​នេះ​ តារា​វ័យ ២២ឆ្នាំ​រូប​នេះ​​អាច​ទទួល​បាន​តម្លៃ​ខ្លួន​ចំនួន ៣លាន​ដុល្លារ។ នេះ​បើ​តាម​សម្ដី​ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​ប្រាប់​សារព័ត៌មាន E! News។

 

 

​កាល​ពី​ម្សិលមិញ តារា​ចម្រៀង​ម្ចាស់​បទ "Who Says?” បាន​​បង្ហោះ​រូបភាព​បង្ហាញ​ថា​នាង​បាន​ក្លាយ​ជា​តារា​ម៉ូដែល​សម្រាប់​ផលិតផល​ថែ​រក្សា​សក់​មួយ​នេះ​ហើយ ដោយ​បាន​សរសេរ​ថា "ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​សម្រាប់​ការ​សហការ​ជាមួយ​​ផលិតផល Pantene! #SelenaxPantene #strongisbeautiful @pantenehair."។

 

“ខ្ញុំ​តែងតែ​ចូលចិត្ត​ប្រើ​ផលិតផល Pantene ដូច្នេះ​សុបិន​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដែល​បាន​ក្លាយ​ជា Brand Ambassador ផលិតផល​នេះ។ ខ្ញុំ​ប្រើ Pantene មិន​ត្រឹម​តែ​ដោយ​សារ​វា​ជួយ​ឲ្យ​សក់​រឹង​មាំ និង​មាន​សុខភាព​ល្អ​នោះ​ទេ ប៉ុន្តែ​ផលិតផល​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​កាន់​តែ​មាន​ជំនឿ​លើ​ខ្លួន​ឯង"។ Gomez បាន​និយាយ​ថែម​ទៀត​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ Pantene។ ​

ក្រៅ​ពី​ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម ថ្មី​ៗ​នេះ​ដែរ Selena Gomez កំពុង​មមាញឹក​ក្នុង​ការ​ថត​ភាពយន្ត​ថ្មី​ៗ​មួយ​ចំនួន ដូច​ជា​រឿង​ "In Dubious Battle” និង "The Big Short” ៕

 

 
 
 

ចុចអាន៖រូប​ថត​ច្រើន​សន្លឹក​បង្ហាញ​មិត្តភាព​ស្អិត​ល្មួត​រវាង Taylor Swift និង Selena Gomez

ចុចអាន៖Selena Gomez លេង​ឈុត​ប៊ីគីនី​កាន់​តែ​ខ្លាំង ក្រោយ​គេ​រិះគន់​ថា​ធាត់

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ eonline

អត្ថបទថ្មី