សាឡាត់ ស្រីឡាង ថា​ចូល​សិល្បៈ​ព្រោះ​ស្មាន​តែ​ងាយស្រួល

  • 2015-06-17 17:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាឡាត់ ស្រីឡាង បាន​សម្រេច​ចិត្ត​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង ក៏​ព្រោះ​តែ​នឹក​ស្មាន​ថា ងាយ​ស្រួល​ដូច​គេ​និយាយ​ត​គ្នា។ ប៉ុន្តែ​សំដី​ទាំង​នោះ ហាក់​​ផ្ទុយ​ទៅ​នឹង​អ្វី ដែល​នាង​បាន​ជួប​ប្រទះ​នៅ​ជីវភាព​ជា​តារា​សម្ដែង​មួយ​រយៈ​ចុង​ក្រោយ។

 

 

“ដល់​ប្រឡូក​ទើប​ដឹង​ថា​យ៉ាប់​ទាំង​ការ​ហូប​ចុក ស្នាក់​នៅ ឬ​ត្រូវ​ចេញ​ថត​១​យប់​ទល់​ភ្លឺ​ក៏​មាន​ដែរ ហត់​ណាស់"។ ស្រីឡាង បញ្ជាក់។ តារា​វ័យ​១៨​ឆ្នាំ​រូប​នេះ​បន្ត​ថា ការងារ​លំបាក​មាន​ស្ទើរ​គ្រប់​រឿង​ទាំង​អស់ ជា​ពិសេស​ពេល​ចេញ​ទៅ​ថត​នៅ​ទី​កន្លែង​ឆ្ងាយៗ​ពី​ភ្នំពេញ​ម្ដងៗ។

 

ប៉ុន្តែ​នាង​និយាយ​ទៀត​ថា លំបាក​យ៉ាង​ណា​ក៏​នៅ​តែ​ស៊ូទ្រាំ​ដែរ ព្រោះ​ដើម្បី​បំពេញ​ក្ដី​បំណង​ស្រឡាញ់​តាំង​ពី​ក្មេង និង​ចាត់​ទុក​ជា​អនាគត​របស់​នាង​ផង​ដែរ។ ទោះ​បី​មាន​ការ​លំបាក ហត់នឿយ​ផ្នែក​រូប​រាង​កាយ​ខ្លះ​ក៏​ពិត​មែន ប៉ុន្តែ​តារា​ខាង​លើ​បញ្ជាក់​ថា មិន​ដែល​រង​គំនាប​ផ្លូវ​ចិត្ត ដោយ​ទទួល​ការ​ស្ដី​បន្ទោស​ពី​អ្នក​ដឹក​នាំ​រឿង​ឡើយ ហើយ​មាន​តែ​ការ​ណែនាំ​បី​របៀប​សម្ដែង​ទៅ​វិញ​ទេ។

 

នាង​បញ្ជាក់​ថា៖ "សប្បាយ​ចិត្ត​ព្រោះ​ជួប​តែ​អ្នក​ល្អ។ បើ​សិន​ជា​ពួក​​គាត់​ស្ដី​ឱ្យ​មែន​នោះ ក៏​រីករាយ​ទទួល​យក ព្រោះ​ចង់​ឱ្យ​យើង​ល្អ"។ តួ​ឯក​ក្នុង​ផលិតកម្ម "ភូមិ​ពេជ្រ" និង​ផលិតកម្ម" LD Picture” រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ការ​ស្ដី​បន្ទោស​មិន​មែន​សុទ្ធ​តែ​ជា​រឿង​អាក្រក់​នោះ​ទេ ប៉ុន្តែ​គួរ​តែ​ស្គាល់​កាល​វេលា និង​មិន​ហួស​ហេតុ​ពេក ទើប​អាច​ទទួល​យក​បាន៕

 

 

អាន​អត្ថបទ៖ មាស សុខ​សោភា ជិះ​ឃើញ​ភ្លាម ចុះ​ចូល​ចែក​អំណោយ​ភ្លែត

អាន​អត្ថបទ៖ សម្ដែង​ជិត​ ៣០ ឆ្នាំ ទេព រិនដារ៉ូ ថា កុន​ពី​មុន​សុទ្ធ​តែ​មាន​ស្តង់ដារ

 

 

អត្ថបទ៖ សំ ជំនាញ