ជាង​១​ម៉ឺន​​នាក់​លាង​ជើង​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ចិន​

  • 2014-09-16 17:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​១០ ២៨៩​ នាក់​នៅ​ខេត្ត​ជាំងស៊ី​ ប្រទេស​ចិន​ បាន​ទទួល​ការ​លាង​ជើង​ពី​ក្មេង​ៗ​ ដើម្បី​បំបែក​កំណត់​ត្រា​ពិភព​លោក​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

 

មន្ត្រី​របស់​ស្ថាប័ន​ Guinness ​ក៏​មាន​វត្តមាន​នៅកន្លែង​ប្រារព្ធ​ពិធី​​ដែរ​ ដើម្បី​បញ្ជាក់​ពី​កំណត់​ត្រា​ពិភព​លោក​ថ្មី​នេះ។ ក្មេង​ៗ​ជាង​ ៣​ពាន់​នាក់​ បាន​ជួយ​លាង​ជើង​អោយ​ឪពុក​ម្ដាយ​របស់​គេ​ និង​អ្នក​ផ្សេងៗ​ទៀត។ គោល​បំណង​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹម​តែ​បំបែក​កំណត់ត្រា​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ធ្វើ​ឡើង​ដើម្បី​រំលឹក​គុណ​ឪពុក​ម្ដាយ​ផង​ដែរ។

កំណត់​ត្រា​ដូច​គ្នា​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ​មុន​នៅ​ទីក្រុង​តៃប៉ិ ​ដែល​មាន​អ្នក​ទទួល​បាន​ការ​លាង​ជើង​ ៤៣៦៣ ​នាក់។

 

-អាន​អត្ថបទ៖ ធ្លាក់​យន្តហោះ​ស្លាប់​អតីត​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​ប្រពន្ធ​​

 

 

 

​​​​​​​

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist 

អត្ថបទពេញនិយម
អត្ថបទថ្មី