​ប្រេស៊ីល​ចាញ់​កូឡុំប៊ី​ ស្រប​ពេល​ Neymar ​និង​ Bacca ​វាយ​គ្នា​រហូត​បាន​កាត​ក្រហម​

  • 2015-06-18 16:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ចាញ់​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ដោយ​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​ពាន​រង្វាន់ Copa America ​ខណៈ​ដែល​ក្នុង​ប្រកួត​នោះ​ក៏​មាន​ការ​ប៉ះ​ពារ​គ្នា​រហូត​ដល់​ទទួល​បាន​កាត​ក្រហម​ផង​ដែរ គឺ​ខ្សែ​ប្រយុទ្ធ Neymar ​និង​ខ្សែ​ប្រយុទ្ធ Carlos Bacca ។

 

 

 

សង្គ្រាម​លើ​វាល​ស្មៅ​នៅ​អាមេរិក​ខាង​ត្បូង​រវាង​ក្រុម​ប្រេស៊ីល​ និង​កូឡុំប៊ី ពិត​ជា​ស្វិតស្វាញ​មែន​ទែន ព្រោះ​ថា​កីឡាករ​ក្រុម​ទាំង​សង​ខាង​សុទ្ធ​សឹង​តែ​ ជា Super Star ​នៅ​ក្លិប​ល្បី​ៗ​នៅ​អឺរ៉ុប។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កូឡុំប៊ី​បាន​បំបែក​កំពែង​ប្រេស៊ីល​ចូល​លួច​ពង​មាន់​បាន​តាំង​ពី​នាទី​៣៦ ដោយ​កីឡាករ Murillo ​ស៊ុត​មួយ​ជើង​​​ចូល​យ៉ាង​ស្អាត។

 

 

 

 

 

 

បន្ទាប់​ពី​កូឡុំប៊ី​នាំ​មុខ​១​គ្រាប់​នោះ​មក សាំបា​ប្រេស៊ីល​បាន​បើក​ការ​វាយ​ប្រហារ​មិន​សំចៃ​ជើង ប៉ុន្តែ​មិន​មាន​សំណាង​​ឆ្លង​ផុត​ខ្សែ​ការពារ ​និង​ដៃ​របស់​អ្នក​ចាំ​ទី​បាន​ឡើយ ពោល​គឺ​រហូត​ទាល់​តែ​ចប់​ការ​ប្រកួត លទ្ធផល​នៅ​តែ​កូឡុំប៊ី​ឈ្នះ​១-០​ដដែល។

 

 

តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នាទី​៩០+៦ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កើត​ឡើង​រវាង​កីឡាករ Neymar ​និង​ Carlos Bacca ​ពោល​គឺ​ពួកគេ​ទាំង​ពីរ​នាក់​ឈ្លោះ​ប្រកែក​គ្នា រហូត​អាជ្ញាកណ្ដាល​បាន​សម្រេច​ចិត្ត​បំបែក​ពួកគេ​ដោយ​ឱ្យ​កាត​ក្រហម​បណ្ដេញ​ចេញ​ម្នាក់​មួយ​ផង​ដែរ៕

 

 

 

 

 

 

 

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail