ពូកែ​ល្បី​រឿង​មាន​ផ្ទៃពោះ ​​​Lady Gaga​ ​បង្ហោះ​រូប​ស្លៀក​ប៊ីគីនី​​​​​ឲ្យ​អស់​​មន្ទិល

  • 2015-06-19 20:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក​ដែល​មាន​រហស្សនាម​​ "Mother Monster” ​​បាន​ចំណាយ​ពេល​វិស្សមកាល​របស់​ខ្លួន​ទៅ​លេង​ទឹក​សមុទ្រ​​នៅ​ប្រទេស​ Bahamas​ និង​បាន​បង្ហោះ​រូប​ស្លៀក​ប៊ីគីនី​នៅ​លើ​Instagram ​​ទៀត​ផង។

 

តារា​វ័យ​២៩​ឆ្នាំ​បាន​បង្ហោះ​រូប​ពីរ​សន្លឹក​នៅ​លើ​បណ្ដា​សង្គម​ Instagram ​​របស់​ខ្លួន។ ​ក្នុង​រូប​ទាំង​ពីរ​តារា​កើត​ក្នុង​ទី​ក្រុង ​New York ​បាន​ស្លៀក​ប៊ីគីនី​ពណ៌​បៃតង។​ រូប​ទី​មួយ​ថត​ចំ​ពី​មុខ​ដោយ​បញ្ចេញ​កាយវិការ​យក​ដៃ​ឱប​ជា​មួយ​ដើម​ដូង​កាច់​រាង​នៅ​លើ​ខ្សាច់​​ពណ៌​ស​ដ៏​ស្រស់​ត្រកាល​អម​ទៅ​ដោយ​ទឹក​សមុទ្រ​ខៀវ​ស្រងាត់​នៅ​ពី​ក្រោយ។

 

 

​ឯ​រូប​ទី​ពីរ​ថត​ឈរ​បែរ​ខ្នង​ផ្អែក​ទៅ​នឹង​ដើម​ដូង​បញ្ចេញ​ស្ទីល​ងាក​មុខ​បន្តិច​​នឹង​បង្ហាញ​ល្វែង​ខាង​ក្រោយ​យ៉ាង​សិចស៊ី​ទោះ​ជា​ឡើង​សាច់​បន្តិច​មែន។

 

កាល​ពី​ខែ​មុន​ម្ចាស់​បទ ​"Paparazzi “ រូប​នេះ​បាន​លេច​​ពាក្យ​ចចាមអារ៉ាម​ថា​​មាន​ផ្ទៃ​ពោះ​ជា​មួយ​មិត្ត​ប្រុស​Taylor Kinney ​ប៉ុន្តែ​ពេល​នេះ​អ្វីៗ​បាន​បក​ស្រាយ​ចម្ងល់​ទាំង​អស់​តាម​រយៈ​រូប​ថត​ពីរ​សន្លឹក​ខាងលើ៕

 

 

អាន៖ “Kungfu Panda” ចេញ trailer វគ្គ​៣ សើច​ក៏​សើច យំ​ក៏​យំ

 

ប្រែ​សម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖ ​people

អត្ថបទថ្មី