អ្នក​កីឡា​ល្បី​ឈ្មោះ​ វ៉ន​ វីវ៉ា​ និង​ ស៊ន​ ដាវីន​ ភ្ជាប់​ពាក្យ​ព្រឹក​មិញ​

  • 2014-10-12 20:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​សេរី​ល្បី​ឈ្មោះ​ និង​​​អ្នក​​ប្រដាល់​សាកល​ជម្រើស​ជាតិ​កម្ពុជា​ វ៉ន​ វីវ៉ា​ និង​កីឡាការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន​ ដាវីន​ បាន​សម្រេច​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​​តាម​ប្រពៃណី​ខ្មែរ​​កាលពី​ព្រឹក​មិញ​នៅ​គេហដ្ឋាន​ខាង​ស្រី។

 

ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ស៊ន​ ដាវីន​ និង​ម្ចាស់​ខ្សែ​ក្រវាត់​ប្រដាល់​សេរី​ពិភពលោក ISKA ​វ៉ន​ វីវ៉ា​ បាន​ទំនាក់​ទំនង​ស្នេហា​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ហើយ​មុន​ពេល​ពួក​គេ​ឈាន​ដល់​ពិធី​ភ្ជាប់​ពាក្យ​នេះ។ ពួក​គេ​​បាន​ស្គាល់​គ្នា​យូរ​ហើយ​ ប៉ុន្តែ​ទើប​តែ​ចាប់​ផ្តើម​ទំនាក់​ទំនង​ក្រោយ​ពេល​ វ៉ន​ វីវ៉ា​ជាប់​សម្រើស​ជាតិ​ប្រដាល់​សាកល​ទៅ​ប្រកួត​ជា​មួយ​គ្នា​នៅព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ នៅប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ចុង​ឆ្នាំ​២០១៣៕

Sabay​ សូម​ជូនព​រ​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សុភមង្គល​ និង​ស្រលាញ់​គ្នា​ជា​រៀង​រហូត។

 

អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ ស៊ន ដាវីន