Kaka, Gerrard, Lampard នរណា​មាន​ចំណូល​ច្រើន​ជាង​គេ​នៅ​ MLS?

  • 2015-06-22 21:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ឆ្នើម​ជម្រើស​ជាតិ​អង់គ្លេស​ Steven Gerrard ​​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប​ LA Galaxy ​ក្នុង​តម្លៃ​ ៦,២​លាន​ដុល្លារ ខណៈ​ដែល​ Frank Lampard ​បាន​​ទទួល​បាន​ ៦​លាន​ដុល្លារ​ ពី​ក្លិប​​ New York City ​ក្នុង​រយៈពេល​១​ឆ្នាំ ប៉ុន្តែ​អតីត​​វីរបុរស​នៅ English Premier League ទាំង​២​រូប​នេះ ពុំ​មែន​ជា​កីឡាករ​ទទួល​​បាន​ចំណូល​ច្រើន​ជាង​គេ​​​បំផុត​​ទេ។ នេះ​បើ​តាម​ការ​បង្ហាញ​​ជា​ផ្លូវ​ការ​របស់​បញ្ជី Major League Soccer។

 

Frank Lampard របស់​ក្លិប​ New York City

 

Steven Gerrard នឹង​លេង​ឲ្យ​ក្រុម​ LA Galaxy

 

កីឡាករ​ ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​បំផុត​នៅ​លីក​កំពូល​​បាល់ទាត់​អាមេរិក MLS គឺ​តារា​​ឆ្នើម​ប្រេស៊ីល​ Ricardo Kaka របស់​ក្លិប​ Orlando City ​ដែល​ទទួល​បាន​ថ្លៃ​ឈ្នួល​ ៧,១៦​លាន​ដុល្លារ​ រយៈពេល​១​ឆ្នាំ។

 

អ្វី​ដែល​រឹត​តែ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​តារា​ជម្រើស​ជាតិ​អាមេរិក​ Clint Dempsey ​ដែល​ជា​​អតីត​កីឡាករ​ក្រុម​ Fulham, Tottenham ​ដែល​​បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ Seattle Sounders ​និង​កីឡាករ​ Michael Bradley ​របស់​ក្រុម​ Toronto FC ​មាន​ចំណូល​ច្រើន​ជាង​ Gerrard និង​ Lampard ទៅ​ទៀត ដោយ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ៦,៧​លាន​ដុល្លារ និង​ ៦,៥​លាន​ដុល្លារ ក្នុង​១​ឆ្នាំ។

 

យ៉ាង​ណា​ក្ដី អតីត​​ប្រធាន​ក្រុម​ Liverpool (Gerrard) ​និង​អតីត​វីរបុរស​ក្រុម Chelsea (Lampard) ​នឹង​ទទួល​បាន​លុយ​លើក​ទឹក​ចិត្ត (bonuses) មួយ​ចំនួន​ទៀត​ បើ​ពួកគេ​អាច​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​លើក​ពាន​ MLS Cup, CONCACAF Champions League ឬ​ FIFA Club World Cup៕

 

Ricardo Kaka របស់​ក្លិប​ Orlando City

 

Clint Dempsey ​​របស់​​ក្លិប Seattle Sounders

 

 

 

-ចុចអាន៖ Gerrard និង​ Lampard ឈ្នះ​ពាន​កិត្តិយស មុន​ចេញ​​​ទៅ​លីក MLS

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទថ្មី