DengSrabHai និង NoFuture476 ជយលាភី​លេខ១នៅCCC ខេត្តព្រះសីហនុ

  • 2014-10-13 00:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត ​ព្រឹត្តិការណ៍​ប្រកួត CCC ក្រុងព្រះសីហនុ ​ឆ្នាំ ២០១៤ បាន​រក​ជើងឯក​ហើយ​ក្នុង​នោះ​ចំណាត់​ថ្នាក់​លេខ​មួយ​នៃ​សេវា​កម្សាន្ត AK Online បាន​ទៅ​លើ​ក្រុម DengSrabHai ហើយ​ Nofuture476 គឺជា​ជើងខ្លាំង​សេវា​កម្សាន្ត Age Of Naga ដំបូង​គេ​ប្រចាំ​ខេត្ត​ដែនសមុទ្រ​មួយនេះ។។

 

 

 

 

ជាមួយ​នោះ​ដែល​​ក្រុម StanDard និង​ក្រុម Team Nhom ដែល​មានប្រវត្តិ​​បំបាក់​គូ​ប្រកួត​តាំង​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​រហូត​មក​ដល់​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ក៏​បាន​​ទទួល​​ចំណាត់​ថ្នាក់​លេខ ២ ក្រោយពីចាញ់​​ក្រុម DengSrabHai និង​ក្រុម Nofuture476 ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

 

វគ្គ​ផ្ដាច់ព្រ័ត្រ
សេវា​កម្សាន្ត AK Online
Date Team Name Result vs Result Team Name
12/10/2014 DengSrabHai 5 vs 2 StanDard
សេវា​កម្សាន្ត Age Of Naga
Date Team Name Result vs Result Team Name
12/10/2014 Team Nhom 2 vs 3 NoFuture476
 

 

​ជើងខ្លាំង​ទាំង ៤ ក្រុម​នេះ នឹង​ត្រូវ​ធ្វើ​ជា​តំណាង​​សេវា​កម្សាន្ត​ទាំង ២ ក្នុង​ការ​ចូលរួម​ប្រកួតស្វែង​រក​ជើងខ្លាំង​ប្រចាំ​ប្រទេស​...ក្នុង​ព្រឹត្តិការណ៍ CCC 2014 នៅ​ភ្នំពេញ។ ហើយ​រឹតតែពិសេសទៅទៀត​នោះ​គឹប្រសិនបើ​ជា​ក្រុម DengSrabHai និង​ក្រុម StanDard នៅ​តែ​បន្ត​ឈ្នះ​ ពួក​គេ​នឹង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​បន្ត​នៅ​លើ​ឆាក​អន្តរជាតិ MATIC 2015 ​ប្រទេស​ចិននាពេល​​ខាង​មុខ​នេះ។

 

 

​ជើងខ្លាំង DengSrabHai និង​ក្រុម NoFuture476 ដែល​ជា​ជើងឯក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ចំនួន​មួយ មេដាយ​កិត្តិយស​ចំនួន ៥ ប្រាក់​រង្វាន់​ចំនួន ១ ពាន់​ដុល្លារ និង ២ ម៉ឺន Sabay Coin ហើយ​​ក្រុម​លេខ ២ StanDard និង Team Nhom ទទួល​បាន​មេដាយ​កិត្តិយស​ចំនួន ៥ ប្រាក់​រង្វាន់​ចំនួន ៥០០ ដុល្លារ និង ២ ម៉ឺន Sabay Coin។

 

 

 

 

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត SmartSuper 40 គឺជា Promotion ពិសេស​ថ្មី ដែល​ផ្ដល់​រហូត​ដល់​ទៅ​ចំនួន ៤០​នាទី​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ​ ជាមួយ​នឹង​ស៊ីម​កាត​ថ្មី ឬ​ចុច *202# សម្រាប់​អតិថិជន​ចាស់៕

 

 

អត្ថបទ៖ ភីឆាយ