កីឡាករ Jara ​ដែល​ចាក់​គូទ Cavani ​ត្រូវ​ពិន័យ​រហូត​ចប់ Copa America

  • 2015-06-26 15:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Gonzalo Jara ​ដែល​បាន​ចាក់​គូទ​ខ្សែ​ប្រយុទ្ធ Edinson Cavani ​កាល​ពី​ម្សិលមិញ​នោះ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ពិន័យ​មិន​ឱ្យ​ចូល​ប្រកួត​រហូត​ដល់​ចប់​ព្រឹត្តិការណ៍ Copa America ​នេះ​តែ​ម្ដង។

 

 

ក្នុង​ការ​ប្រកួត​ដែល​ម្ចាស់​ផ្ទះ​ឈីលី​បាន​យក​ឈ្នះ​ក្រុម​អ៊ុយរុយហ្គាយ​ ១-០ ​ម្សិលមិញ​នេះ ​កីឡាករ Cavani ​បាន​ទទួល​កាត​ក្រហម​បណ្ដេញ​ចេញ​បន្ទាប់​ពី​យក​ដៃ​ទៅ​វាស​ចំ​មុខ​របស់​ខ្សែ​ការពារ Jara ​របស់​ឈីលី។ តែ​ជាក់​ស្ដែង​ទៅ​ចំពោះ​រឿង​នេះ ​មិន​មែន​ជា​កំហុស​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម​អ៊ុយរុយហ្គាយ​ឡើយ ពោល​គឺ​ Jara ​ទេ ដែល​បង្ក​កំហុស​មុន​ដោយ​យក​ដៃ​ទៅ​ចាក់​គូទ​គេ។

 

បន្ទាប់​ពី​ដឹង​រឿង​ខាង​លើ​នេះ​ សហព័ន្ធ​បាល់​ទាត់​នៅ​អាមេរិក​ខាង​ត្បូង​បាន​សម្រេច​ពិន័យ​ខ្សែ​ការពារ​ Gonzalo Jara ​មិន​ឱ្យ​ជួយ​ក្រុម​ជម្រើស​ជាតិ​រហូត​ទាល់​តែ​ចប់​ព្រឹត្តិការណ៍​ Copa America ​តែ​ម្ដង ​ព្រោះ​ថា​អាជ្ញាកណ្ដាល​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​នេះ​ជា​កំហុស​របស់​លោក​ដែល​មិន​បាន​មើល​ឃើញ​ចំពោះ​រឿង​នេះ៕

 

នេះ​ជា​វីដេអូ​ភស្តុតាង​ Jara ​ចាក់​គូទ Cavani ៖

 

 ចុចអាន៖Copa America៖ ឈីលី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​គេ ក្រោយ​ឈ្នះ​អ៊ុយរុយហ្គាយ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail