ទាហាន​ចិន​ប្រមូល​មេដាយ​មាស​ទាំង​អស់​ពី​ការ​ប្រកួត​បាញ់​ស៊ីប​ពិភពលោក

  • 2015-06-26 16:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​មាន​ប្រជាជន​ជាង ១​ពាន់​លាន ដែល​អាច​ចម្រាញ់​យក​អ្នក​មាន​សមត្ថភាព​រាប់​មិន​អស់ ជា​ពិសេស​គឺ​កម្លាំង​ទាហាន។ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ទាហាន​ចិន​មួយ​ក្រុម​បាន​ទៅ​ចូល​រួម​ការ​ប្រកួត​បាញ់​ស៊ីប​ពិភពលោក​លើក​ទី១៤ នៅ​ប្រទេស​ហុងគ្រី និង​ប្រមូល​យក​​មេដាយ​មាស​ទាំង​អស់ មក​ប្រទេស​កំណើត​វិញ។

 

 

ការ​ប្រកួត​បាញ់​ស៊ីប​ពិភពលោក​លើក​ទី​១៤ បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ នៅ​រដ្ឋធានី​ប៊ូដាប៉េស ប្រទេស​ហុងគ្រី។ បេក្ខជន​ដែល​អញ្ជើញ​ឲ្យ​ចូល​រួម​កម្មវិធី​ប្រកួត​បី​ថ្ងៃ មាន​សរុប ១៣០​នាក់ មក​ពី ១៦​ប្រទេស ទូទាំង​ពិភពលោក។

 

ប្រទេស​ចិន បាន​បញ្ជូន​បេក្ខជន ២០​រូប ដែល​សុទ្ធតែ​ជា​អ្នក​ជំនាញ​បាញ់​ស៊ីប ឲ្យ​ទៅ​ចូល​រួម​កម្មវិធី​កម្រិត​ពិភពលោក​នេះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ មេដាយ​មាស​ក្នុង​វិញ្ញាសារ៥ ខុស​ៗ​គ្នា ត្រូវ​ទាហាន​ចិន ប្រមូល​យក​ទាំង​អស់។ ក្រៅ​ពី​នេះ ប្រទេស​ចិន​បាន​ដណ្ដើម​យក​មេដាយ​ប្រាក់៥ ព្រម​ទាំង​មេដាយ​សំរឹទ្ធ​មួយ​ផ្សេង​ទៀត៕

 

 

 

 

ចុចអាន៖ ទាហាន​ចិន​ប្រឹង​ប្រែង​ហាត់ បើ​ទោះ​អាកាស​ធាតុ​ត្រជាក់​ដល់​កក

 

ចុច​អាន៖ ទាហាន​ប្រុស​​ស្រស់​សង្ហាជាងគេ​លើ​លោក

 

​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ CCTV